រដ្ឋាភិបាលវៀតណាមនឹងបន្តសហការយ៉ាងជិតស្និទជាមួយ អ.ស.ប. ហើយរក្សាទំនាក់ទំនងល្អប្រសើរជាមួយជប៉ុន
![រដ្ឋាភិបាលវៀតណាមនឹងបន្តសហការយ៉ាងជិតស្និទជាមួយ អ.ស.ប. ហើយរក្សាទំនាក់ទំនងល្អប្រសើរជាមួយជប៉ុន - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2017_01_24/chinh phu vn se phoi hop chat che voi lhq va duy tri quan he chat voi nb 01.jpg) |
រដ្ឋាភិបាលវៀតណាមនឹងបន្តសហការយ៉ាងជិតស្និទជាមួយ អ.ស.ប. ហើយរក្សាទំនាក់ទំនងល្អប្រសើរជាមួយជប៉ុន (VNA) |
(VOVworld) – នារសៀលថ្ងៃទី ២៣ មករា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី
រដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយប្រធាន
តំណាងនៃកម្មវិធីអភិវឌ្ឍន៍របស់ អ.ស.ប. ប្រចាំនៅវៀតណាម លោក Kamal
Malhoytra។ នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអះអាងថា៖ រដ្ឋាភិបាល
វៀតណាមជានិច្ចកាលសហការយ៉ាងជិតស្និទជាមួយ អ.ស.ប. ហើយសង្ឃឹមថា៖
ដោយបទពិសោធន៍របស់ខ្លួន លោក Kamal Malhoytra នឹងរួមចំណែកសកម្ម
ក្នុងការជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិង អ.ស.ប. ឡើង
កំពស់ថ្មីមួយពិគ្រោះយោបល់គោលនយោបាយអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
នៅវៀតណាមហើយធ្វើយ៉ាងម៉េចដើម្បីវៀតណាមជៀសវាងការធ្លាក់ចូលក្នុង
អន្ទាក់ចំណូលមធ្យម។ រីឯខ្លួនវិញ លោក Kamal Malhotra បានអះអាងថា៖
ក្នុងឋានៈជាអ្នកសម្របសម្រួលអចិន្ត្រៃយ៍និងជាប្រធានតំណាងកម្មវិធីអភិវឌ្ឍន៍
របស់ អ.ស.ប. ប្រចាំនៅវៀតណាម លោកនឹងរួមចំណែកនិងសហការយ៉ាងសកម្ម
ជាមួយសមត្ថកិច្ចវៀតណាមក្នុងការបង្កើនទំនាក់ទំនងរវាង អ.ស.ប. ជាមួយ
វៀតណាមអនុវត្តសកម្មភាពសហប្រតិបត្តិការនិងអភិវឌ្ឍន៍ប្រទេសសាមីប្រកប
ដោយជោគជ័យនិងអនុវត្តគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃបណ្ដាគោល
ដៅអភិវឌ្ឍន៍និរន្តរភាព៕