រដ្ឋាភិបាលស្តីីទីរបស់លីប៊ីលាលែងពីដំណែង
|
រដ្ឋាភិបាលស្តីីទីរបស់លីប៊ីលាលែងពីដំណែង (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៨ សីហា នាយករដ្ឋមន្ត្រីស្តីទីរបស់លីប៊ី លោក Abdullah al-
Thinni រួមជាមួយគណៈរដ្ឋមន្ត្រីទាំងអស់បានប្រកាសលាលែងពីដំណែងដើម្បីបើក ចេញផ្លូវសំរាប់ការបង្កើតរដ្ឋាភិបាលថ្មីបន្ទាប់ពីការបោះឆ្នោតរដ្ឋសភានាចុងខែមិថុនា
កន្លងទៅ។ ក្នុងសេចក្តីថ្លែងការមួយ គណៈរដ្ឋមន្ត្រីលីប៊ីបានឲ្យដឹងថា៖ គេលាលែងពី ដំណែងតាមរដ្ឋធម្មនុញ្ញសំដៅអនុញ្ញាត្តឲ្យរដ្ឋសភាបង្កើតរដ្ឋាភិបាលតំណាងឲ្យ ប្រជាជនស្រទាប់ក្នុងសង្គម។ នាថ្ងៃដ៏ដែល រដ្ឋសភាលីប៊ីក៏បានប្រកាសបេក្ខជន
ចំនួន ៥ រូបសំរាប់កាន់ដំណែងធ្វើជានាយករដ្ឋមន្ត្រី។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយ
ទៀត អេហ្ស៊ីបនឹងធ្វើជាប្រទេសប្រមុខនៃសម្ព័ន្ធភាពអន្តរជាតិក្រោមការគាំពាររបស់
សម្ព័ន្ធភាពអារ៉ាប់ (AL) សំដៅស្ថិរភាពការស្ថាបនានៅលីប៊ី។ សម្ព័ន្ធភាពនេះអាច
ដំណើរ ការយុទ្ធនាការវាយប្រហារយោធាក្នុងករណីរដ្ឋសភាលីប៊ីស្នើរ។ តាមគំរោង រដ្ឋាភិបាលអេហ្ស៊ីបនឹងនាំការផ្តើមគំនិតនេះឡើងក្រុមប្រឹក្សាសន្តិសុខនៃ អ.ស.ប.
នាថ្ងៃទី ២៥ កញ្ញាខាងមុខ៕