រដ្ឋមន្ត្រី្កក្រសួងនគបាលវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់សឹង្ហបុរី

នារសៀលថ្ងៃទី ២៧ សីហា នៅទីក្រុងហាណូយ រដ្ឋមន្ត្រី្កក្រសួងនគបាលវៀតណាម
ឧត្តមសេនីយ៍ទោ Tran Dai Quang បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូជាន់
ខ្ពស់សឹង្ហបុរី ដឹកនាំដោយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីសម្របសម្រួលសន្តិសុខ
ជាតិ លោក Teo Chee Hean រួមជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសឹង្ហបុរី ដែលបានទៅ ទស្សនកិច្ចនិងបំពេញការងារនៅវៀតណាម។ ឧត្តមសេនីយ៍ទោ Tran Dai Quang បាន
សង្កត់ធ្ងន់ថា៖ ក្នុងរយៈពេល ប៉ុន្មានឆ្នាំកន្លងទៅ ទំនាក់ទំនងសហប្រតិបត្តិការរវាង
ក្រសួងនគបាលវៀតណាមនិងបណ្ដាស្ថាប័នទាក់ទិនរបស់សឹង្ហបុរីត្រូវបានពង្រឹងនិង
ពង្រីកដោយឥតឈប់ឈរ។ ឧត្តមសេនីយ៍ទោ Tran Dai Quang មានគោលបំណងថា៖ ដំណើរទស្សនកិច្ចលើកនេះនឹងបើកចេញដំណាក់កាលអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនង
សហប្រតិបត្តិការរវាងក្រសួងនគបាលវៀតណាមជាមួយក្រសួងមហាផ្ទៃសឹង្ហបុរី
តាមរយៈការចុះហេត្ថលេខាលើការពន្យាពេលកិច្ចព្រមព្រៀង សហប្រតិបត្តិការ
បង្ការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងកាត់ព្រំដែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ