រដ្ឋមន្ត្រីការបរទេសអង់គ្លេសជឿជាក់ថា EU នឹងចរចាអំពីកិច្ចព្រមព្រៀង Brexit ឡើងវិញ

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Jeremy Hunt កាលពីថ្ងៃទី ៩ ខែមិថុនបានឲ្យដឹងថា អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានលើកយោបល់ថា សហភាពអឺរ៉ុប (EU) ត្រៀមខ្លួនជាស្រចចរចាអំពីកិច្ចព្រមព្រៀង Brexit ឡើង   វិញ។
រដ្ឋមន្ត្រីការបរទេសអង់គ្លេសជឿជាក់ថា EU នឹងចរចាអំពីកិច្ចព្រមព្រៀង Brexit ឡើងវិញ - ảnh 1 អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel

លោកស្រី Angela Merkel បានមានប្រសាសន៍ថានាបច្ចុប្បន្ននេះ ថ្នាក់ដឹកនាំ EU អាចបើកចំហរអំពីដំណោះស្រាយបច្ចេកទេសសំរាប់បញ្ហាព្រំដែន ជាមួយប្រទេសអៀរឡង់ ដែលកាលពីមុននោះប្រ៊ុសសែលបានអះអាងថាប្រការនេះមិនមែនជាការពិតនោះឡើយ។ កិច្ចព្រមព្រៀង Brexit ត្រូវបានច្រានចោលចំនួន ៣ លើក ដោយសមាជិកសភាអង់គ្លេស ដែលបង្ខំឱ្យនាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May ត្រូវពន្យារពេល ២ លើកសំរាប់បញ្ហា Brexit នេះ។ កាលកំណត់ថ្មីៗបំផុត ត្រូវបានដាក់ចេញគឺនៅថ្ងៃទី ៣១ ខែតុលាខាង     មុខ។ បទបញ្ញត្តិដែលបង្កឲ្យមានភាពចម្រូងចម្រាសនៅក្នុងកិច្ចព្រមព្រៀងជាបញ្ហាព្រំដែនជាមួយអៀឡង់ឬហៅថា "បទបញ្ញត្តិរបាំង" ដែលជាឧបសគ្គធំបំផុតនៅក្នុងសមាជិកសភាផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ