រដ្ឋមន្ត្រីការបរទេសអាមេរិកនិងគុយបាមានការសន្ទនាប្រវត្តិសាស្ត្រ
|
រដ្ឋមន្ត្រីការបរទេសអាមេរិកនិងគុយបាមានការសន្ទនាប្រវត្តិសាស្ត្រ (Image: VNA) |
(VOVworld) – បន្ទាប់ពីពិធីបង្ហួតទង់ជាតិគុយបានៅស្ថានទូតគុយបាប្រចាំនៅ
វ៉ាស៊ីនតោន (អាមេរិក) នាថ្ងៃទី ២០ កក្កដា រដ្ឋមន្ត្រីប្រទេសអាមេរិក លោក John
Kerry បានជួបសន្ទនាជាមួយសមភាគីគុយបា លោក Bruno Rodriguez នៅ
ទីស្នាក់ការក្រសួងការបរទេសប្រទេសសាមី។ ថ្លែងមតិនៅសន្និសីទកាសែតរួម
បន្ទាប់ពីការសន្ទនា រដ្ឋមន្ត្រីការបរទេស John Kerry បានចាត់ទុកថា៖ ដំណើរ
ប្រក្រតីទំនាក់ទំនងទ្វេភាគីនឹងអូសន្លាយក្នុងរយៈពេលយូរអង្វែងនិងស្មុគស្មាញ
ប៉ុន្តែ ប្រការនេះនាំមកនូវផលប្រយោជន៍សំរាប់ប្រជាពលរដ្ឋនៃប្រទេសទាំង
២។ រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក លោក Barack Obama មានគោល
បំណង លុបចោលបទហុំព័ទ្ធសេដ្ឋកិច្ចចំពោះគុយបា ហើយសង្ឃឹមថា៖
រដ្ឋសភាអាមេរិក នឹងអនុវត្តប្រការនេះ។ លោក John Kerry ប្រកាសថា៖
លោកនឹងទៅបំពេញទស្សនកិច្ចនៅគុយបានាថ្ងៃទី ១៤ សីហា ខាងមុខ។
រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរ ទេសគុយបា លោក Bruno Rodriguez បានសង្កត់
ធ្ងន់ថា៖ ព្រឹតិ្តការណ៍នាថ្ងៃទី ២០ កក្កដា គឺជាលទ្ធផលនៃការដឹកនាំវាងវៃ
របស់អគ្គមគ្គុទេសគុយបា លោក Phidel Castro ក៏ដូចជា ការប្តេជ្ញាចិត្ត
របស់ប្រជាពលរដ្ឋគុយបាទៅលើផ្លូវដែលគេបានជ្រើសរើស៕