រដ្ឋមន្ត្រីការបរទេសអាមេរិកអបអរសាទរទិវាបុណ្យជាតិវៀតណាមទី២ខែកញ្ញា
(VOVWORLD) - រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃទី ១ ខែកញ្ញា បានផ្ញើសារអបអរសាទរចំពោះប្រជាជនវៀតណាមក្នុងឱកាសរំលឹកខួប ៧៩ឆ្នាំ នៃទិវាបុណ្យជាតិវៀតណាម ទី២ ខែកញ្ញា។
ក្នុងសារអបអរសាទរនោះ រដ្ឋមន្ត្រីការបរទេស Blinken បានសង្កត់ធ្ងន់ថា អាមេរិកគាំទ្រប្រទេសវៀតណាមដ៏រឹងមាំ វិបុលភាព ឯករាជ្យ និងខ្លួនទីពឹងខ្លួន។ ក្នុងខែកញ្ញានេះ វៀតណាម និងអាមេរិកប្រារព្ធខួប ១ឆ្នាំ នៃការដំឡើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ដោយកត់សម្គាល់រយៈពេលជាប្រវត្តិសាស្ត្រថ្មីក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានថ្លែងនៅស្ថានទូតអាមេរិកនៅទីក្រុងហាណូយ។ រូបថត៖ VOV |
ដើម្បីលើកតម្កើងកេរ្តិ៍ដំណែលរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong សហរដ្ឋអាមេរិកបានអះអាងសារជាថ្មី អំពីការប្តេជ្ញារបស់ខ្លួនក្នុងការគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងប្រព័ន្ធនយោបាយរបស់គ្នាទៅវិញទៅមក។ លើសពីនេះ សហរដ្ឋអាមេរិកមានបំណងចង់អនុវត្តការសន្យានៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរលើវិស័យសំខាន់ៗចំពោះភាគីទាំងពីរ រួមមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការអប់រំ សន្តិសុខ សិទ្ធិមនុស្ស ថាមពល បរិស្ថាន និងសុខភាព ក៏ដូចជាបំណងប្រាថ្នារួម សម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកប្រកបដោយសេរីភាព បើកចំហ វិបុលភាព និងសន្តិភាព។ សហរដ្ឋអាមេរិកក៏ស្វាគមន៍ចំពោះឱកាសដើម្បីរួមគ្នាប្រារព្ធព្រឹត្តិការណ៍សំខាន់ៗនៅឆ្នាំ២០២៥ រួមទាំងខួប ៣០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ៕