រដ្ឋមន្ត្រីក្រសួងការពារជាតិចិនបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម
|
ជំនួបពិភាគ្សារវាងគណៈប្រតិភូនៃប្រទេសទាំងពីរ |
(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីការពារជាតិចិនលោក Chang Wanquan បានមកបំពេញទស្សន កិច្ចជាផ្លូវ ការនៅវៀតណាមចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី៣១មិនាឆ្នាំ២០១៦។ នាព្រឹក ថ្ងៃទី២៧
មិនា បន្ទាប់ពីពធិធីទទួលបដិសណ្ឋារកិច្ចមក ភាគីទាំងពីរបានដំណើរការ ជំនួប
ពិភាគ្សា។នៅទីនេះ រដ្ឋមន្ត្រីទាំងពីររូបបានអះអាងថា ភាគីទាំងពីរនឹងបន្ត ដោះ
ស្រាយជំលោះនៅសមុទ្រឲ្យសមស្របតាមសន្តិវិធី ដោយឈរលើច្បាប់ អន្តរ
ជាតិដែលក្នុងនោះមានសន្ធិសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ រួម ទាំង
អនុវត្តត្រឹមត្រូវនូវគោលការណ៍និងស្មារតីរបស់ “”សេចក្តីថ្លែងការណ៍ស្តីពី ការ
ប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ឆ្ពោះទៅកសាង “ក្រមប្រតិ
បត្តិតំបន់នៅសមុទ្រខាងកើត (COC)”។
ភាគីទាំងពីរបានឯកភាពថា កងទ័ពនៃប្រទេសទាំងពីរត្រូវអត់ហ្មត់ មិន
គំរាមកំហែងប្រើអាវុធ មិនឲ្យជំលោះកើតមានឡើង។ ក្នុងឱកាសនេះដែរ រដ្ឋ មន្ត្រីទាំងពីររូបបានធ្វើជាកាក្សិណសាក្សីពិធីចុះហត្ថលេខាលើអនុស្សារណយោ យល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យចូលរួមរក្សាសន្តិភាពរបស់អ.ស.ប រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរផងដែរ៕