រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកបានបញ្ជាក់សម្គាល់មិនវាយពន្ធលើរថយន្តនាំចូល របស់ EU
(VOVWORLD) -រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Steven Mnuchin នាថ្ងៃទី២៦ ខែកក្កដា បាន បញ្ជាក់សម្គាល់ថាអាមេរិកនឹងមិនវាយពន្ធសំដៅលើរថយន្តរបស់សហភាពអឺរ៉ុប (EU) ក្នុងកិច្ចចរចាររវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធាន គណៈកម្មាធិការអឺរ៉ុប (EC) លោក Jean – Claude Juncker ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Steven Mnuchin |
ឆ្លើយសំនួរទៅកាន់ទីភ្នាក់ងារសារព័ត៌មាន CNBC ស្តីអំពីការដែលតើអាមេរិកអាច បញ្ឈប់គំរាមកំហែងវាយពន្ធលើរថយន្តនាំចូលពី EU ដែរឬទេ លោក Steven Mnuchin បានឲ្យដឹង ថា ប្រការនេះគឺជាការត្រឹមត្រូវ ។ យោងតាមសេចក្តីប្រកាស ត្រូវបាននាំចេញបន្ទាប់ពីកិច្ច ប្រជុំកាលពីថ្ងៃទី ២៥ ខែកក្កដា ភាគីទាំងពីរបាន ឯកភាពបង្កើនពាណិជ្ជកម្មក្នុង វិស័យសេវាកម្ម ជាតិគីមី ផលិតផលឱសថ សុខាភិបាល និងសណ្តែកសៀង។ ក្រៅពីនោះ លោក Donald Trump ក៏បានអះ អាងទៀតថា ភាគីទាំងពីរ នឹងដោះ ស្រាយរាល់បញ្ហាទាក់ទិននឹងការ វាយពន្ធ លើអាលុយមីញ៉ូម ដែកថែប រួមទាំងចាត់វិធានការតបតទ្វេភាគីនាពេលបច្ចុប្បន្ន ផងដែរ។ រីឯខ្លូនវិញ លោកប្រធាន EC ក៏ជូនដំណឹងថាភាគីទាំងពីរ បានកំណត់ លើវិស័យសហប្រតិបត្តិការមួយចំនួនដោយ ឆ្ពោះទៅការមិនវាយ ពន្ធលើទំនិញ ឧស្សាហកម្ម ព្រមទាំងឯកភាពពង្រឹងកិច្ចសហ ប្រតិបត្តិការលើ វិស័យថាមពល ផងដែរ៕