រដ្ឋសភាកម្ពុជានីតិកាលទី ៥ ផ្អាកសកម្មភាពដើម្បីបើកផ្លូវសម្រាប់ដំណើរការបោះឆ្នោតជ្រើតាំងតំណាងរាស្ត្រ

(VOVWORLD) -រដ្ឋសភាកម្ពុជានីតិកាលទី ៥ បានបើកសម័យប្រជុំជាលើកដំបូងនាថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៣ ក្រោមព្រះរាជអធិបតីនៃព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ។
រដ្ឋសភាកម្ពុជានីតិកាលទី ៥ ផ្អាកសកម្មភាពដើម្បីបើកផ្លូវសម្រាប់ដំណើរការបោះឆ្នោតជ្រើតាំងតំណាងរាស្ត្រ - ảnh 1 យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅកម្ពុជា (internet)

នាថ្ងៃទី ៩ កក្កដា រដ្ឋសភាកម្ពុជានីតិកាលទី ៥ បានផ្អាកសកម្មភាពជាផ្លូវការ ក្រោយរយៈពេល ៥ ឆ្នាំ។ ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន លោក ឡេងប៉េងឡុងអគ្គលេខាធិការនៃរដ្ឋសភាកម្ពុជាបានឲ្យដឹងថា៖ ក្នុងអាណត្តិកន្លងទៅ រដ្ឋសភាកម្ពុជាបានប្រតិបត្តិការប្រកដោយដោយប្រសិទ្ធភាពស្របតាមរដ្ឋធម្មនុញ្ញ ជំរុញដំណើរការប្រជាធិបតេយ្យនៅកម្ពុជាឲ្យកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ រដ្ឋសភាកម្ពុជានីតិកាលទី ៥ បានបើកសម័យប្រជុំជាលើកដំបូងនាថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៣ ក្រោមព្រះរាជអធិបតីនៃព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ។ ក្នុងរយៈពេលកន្លងទៅ រដ្ឋសភានីតិកាលទី ៥ បានធ្វើវិសោធនកម្ម និងអនុម័តលើគម្រងច្បាប់ជាង ១០០ ឯកសារផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ