រដ្ឋសភាបានពិភាគ្សាលើកម្មវិធីកសាងច្បាប់បទបញ្ញតិឆ្នាំ២០១៦
|
រដ្ឋសភាបានពិភាគ្សាលើកម្មវិធីកសាងច្បាប់បទបញ្ញតិឆ្នាំ២០១៦ (VOV) |
Vovworld-បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៩រដ្ឋសភាវៀតណាមនីតិកាល
ទី១៣ នាព្រឹកថ្ងៃទី២២ឧសភា បណ្ដាសមាជិកសមាជិការសភាបានពិភាគ្សាតាម
ក្រុមស្ដីពីគំរោងច្បាប់សកម្មភាពឃ្លាំមើលរបស់រដ្ឋសភានិងក្រុមប្រឹក្សាប្រជាជន។
ពង្រាងច្បាប់បានបំពេញបន្ថែមការកំណត់មួយចំនួនសំដៅលើកកំពស់សុពលភាព
ប្រសិទ្ធភាពសកម្មភាពឃ្លាំមើលរបស់រដ្ឋសភានិងក្រុមប្រឹក្សាប្រជាជន។
តាមរយៈការពិភាគ្សា មតិជាច្រើនជាសារវ័ន្តយល់ព្រមដោយការចាំបាច់ត្រូវ
កសាងនិងផ្សព្វផ្សាយច្បាប់សកម្មភាពឃ្លាំមើលរបស់រដ្ឋសភានិងក្រុមប្រឹក្សា
ប្រជាជនដើម្បីស្របតាមការកំណត់នៃរដ្ឋធម្មនុញ្ញ។ នាព្រឹកថ្ងៃដដែលធ្វើការតាម
ក្រុម បណ្ដាសមាជិកសភាបានពិភាគ្សាអំពីគំរោងកម្មវិធីកសាងច្បាប់បទបញ្ញតិ
របស់រដ្ឋសភាឆ្នាំ២០១៦ កែលំអរកម្មវិធីកសាងច្បាប់បទបញ្ញតិនីតិកាលទី១៣នា
ឆ្នាំ២០១៥ មាត្រាទី៦០នៃច្បាប់ធានារ៉ាប់រងសង្គមឆ្នាំ២០១៤៕