រដ្ឋសភាបានអនុម័តលើច្បាប់សំខាន់មួយចំនួន
|
រដ្ឋសភាបានអនុម័តលើច្បាប់សំខាន់មួយចំនួន (VOV) |
Vovworld-នារសៀលថ្ងៃទី២៣មិថុនា រដ្ឋសភាវៀតណាមបានប្រជុំពេញអង្គ
នៅសាលប្រជុំ អនុម័តលើច្បាប់ការពារបរិស្ថាន(វិសោធនកម្ម)និងពិភាគ្សាអំពី
គំរោងច្បាប់វិសោធនកម្មបំពេញបន្ថែមមាត្រាមួយចំនួនរបស់ច្បាប់អនុវត្តសាល
ក្រមរដ្ឋបវេណី។
មុននោះនាពេលព្រឹកថ្ងៃទី២៣មិថុនា រដ្ឋសភាបានអនុម័តលើច្បាប់គយ(វិសោធនកម្ម)និងពិភាគ្សានៅសាលប្រជុំអំពីពង្រាងច្បាប់វិនិយោគ(វិសោធនកម្ម)។ រួមមតិទៅក្នុងពង្រាងច្បាប់វិនិយោគ(វិសោធនកម្ម) សមាជិកសមាជិការសភាមួយ
ចំនួនបានចាត់ទុកថា ខ្លឹមសារជាច្រើនក្នុងពង្រាងច្បាប់មានចរិតលក្ខណៈលោត
ផ្លោះអំពីរបប រួមចំណែកលើកកំពស់ចរិតលក្ខណៈតម្លាភាពទាក់ទាញនិងសម័ត្ថភាពរបស់បរិយាកាសវិនិយោគ។
កត់សម្គាល់ការខំប្រឹងប្រែងកំណែទម្រង់សំណុំបែបបទរដ្ឋបាលសំរាប់វិនិយោគិន ក្នុងនោះមានការលុបចោលការផ្ដល់លិខិតចុះឈ្មោះវិនិយោគ ប៉ុន្តែសមាជិកសភា
មួយចំនួននៅឆ្ងល់អំពីលទ្ធភាពគ្រប់គ្រងរដ្ឋអំពីទុនវិនិយោគ ពិសេសគឺចរន្តទុន
វិនិយោគផ្ទាល់ពីបរទេស។ លោក Tran Du Lich សមាជិកសភាទីក្រុងហូជីមិញបាន
ស្នើរថា៖
“ច្បាប់វិនិយោគត្រូវដាក់ចេញគោលនយោបាយអាទិភាពជួយឧបត្ថម្ភវិនិយោគិន។ នៅទីនេះបែងចែកជា២ផ្នែក ជួយឧបត្ថម្ភនិងអាទិភាព។ ទី២គឺគ្រប់គ្រង២ចរន្តទុន
វិនិយោគ ពីបរទេសចូលមកវៀតណាមនិងពីវៀតណាមទៅឯបរទេស។ ទី៣គឺចំពោះ
បណ្ដាប្រភេទផ្សេងៗ យើងត្រូវកំណត់លក្ខណៈប្រើប្រាស់ប្រភពកំលាំងក្នុងប្រទេស
ដូចជាដីធ្លី ឥណ្ទាន ទុនតឹងរឹងជាង ដើម្បីប្រភពកំលាំងរដ្ឋត្រូវបែងចែកយ៉ាងល្អបំផុត៕”