រដ្ឋសភាពិភាក្សាអំពីការការអនុវត្តការសន្សំសំចៃនិងប្រឆាំងការខ្ជះខ្ជាយ ដំណាក់កាល ២០១៦-២០២១

(VOVWORLD) - បន្ទាប់ពីការទស្សនារបាយការណ៍តាមរយៈខ្សែវីដេអូ) ស្តីពីលទ្ធផលត្រួតពិនិត្យ រដ្ឋសភាបានដំណើការកិច្ចពិភាក្សានៅសាលប្រជុំ ស្តីពីការអនុវត្តគោលនយោបាយ និងច្បាប់ស្តីពីការអនុវត្តការសន្សំសំចៃ និងការប្រឆាំងការខ្ជះខ្ជាយ ដំណាក់កាល ២០១៦-២០២១។
រដ្ឋសភាពិភាក្សាអំពីការការអនុវត្តការសន្សំសំចៃនិងប្រឆាំងការខ្ជះខ្ជាយ ដំណាក់កាល ២០១៦-២០២១ - ảnh 1ទិដ្ឋភាពនៃសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី ១៥ (រូបថត៖ រដ្ឋសភា)

បន្តកម្មវិធីនៃសម័យប្រជុំលើកទី៤ រដ្ឋសភានីតិកាលទី ១៥ នាថ្ងៃទី៣១ ខែតុលា នៅទីក្រុងហាណូយ ក្រោមអធិបតីភាពប្រធានរដ្ឋសភា លោក Vuong Dinh Hue រដ្ឋសភាបានពិភាក្សានៅសាលប្រជុំស្តីពីការអនុវត្តគោលនយោបាយ ច្បាប់ស្តីពីការអនុវត្តការសន្សំសំចៃ និងប្រឆាំងការខ្ជះខ្ជាយដំណាក់កាល ២០១៦-២០២១។

នៅក្នុងសម័យប្រជុំនេះ រដ្ឋសភាបានស្តាប់សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ និងថវិកានៃរដ្ឋសភា លោក Nguyen Phu Cuong បង្ហាញរបាយការណ៍របស់គណៈប្រតិភូត្រួតពិនិត្យរបស់រដ្ឋសភា ស្តីពីការអនុវត្តគោលនយោបាយ និងច្បាប់ស្តីពីការអនុវត្តការសន្សំសំចៃនិង ការប្រឆាំងការខ្ជះខ្ជាយក្នុងដំណាក់កាលឆ្នាំ ២០១៦-២០២១។ បន្ទាប់ពីការទស្សនារបាយការណ៍តាមរយៈខ្សែវីដេអូ) ស្តីពីលទ្ធផលត្រួតពិនិត្យ រដ្ឋសភាបានដំណើការកិច្ចពិភាក្សានៅសាលប្រជុំ ស្តីពីការអនុវត្តគោលនយោបាយ និងច្បាប់ស្តីពីការអនុវត្តការសន្សំសំចៃ និងការប្រឆាំងការខ្ជះខ្ជាយ ដំណាក់កាល ២០១៦-២០២១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ