រដ្ឋសភាពិភាគ្សាលើរបាយការណ៍អនុវត្តសេចក្តីសំរេចចិត្តរបស់រដ្ឋសភាអំពីការសួរដេញដោលលនិងឆ្លើយសំនួរដេញដោល
|
លោក Nguyen Ba thuyen សមាជិកសភាមណ្ឌល Lam Dong (VOV) |
Vovworld-របាយការណ៍របស់ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen
Xuan Phuc រាយការណ៍នៅរដ្ឋសភានាព្រឹកថ្ងៃទី១៧វិច្ឆកា ក្នុងក្របខ័ណ្ឌសម័យ
ប្រជុំលើកទី៨រដ្ឋសភានីតិកាលទី១៣បានលើកច្បាស់រាល់លទ្ធផលដែលទទួល
បានក្នុងវិស័យសារវន្តចំនួន៧ ក្នុងនោះមានកសិកម្មនិងអភិវឌ្ឍន៍ជនបទ ផ្ទៃក្នុង
ហិរញ្ញវត្ថុអធិការកិច្ច។
ពិភាគ្សាអំពីរបាយការណ៍របស់រដ្ឋាភិបាល បណ្ដាសមាជិកសភាបានស្នើរ
រដ្ឋាភិបាលបំភ្លឺដំណោះស្រាយមេក្នុងវិស័យកសិកម្មជនបទដើម្បីបញ្ចប់រឿងរដូវ
អំណោយផលនិងមិនអំណោយផល។ បណ្ដាសមាជិកសមាជិការសភាបានផ្ដោត
ទៅលើបញ្ហាទាកទាញអង្គភាពអាជីវកម្មវិនិយោគយ៉ាងខ្លាំងក្លាទៅលើវិស័យ
កសិកម្មមជ្ជកម្ម។ លោក Huynh Van Tinh សមាជិកសភាមណ្ឌល Tien Giang បាន
លើកមតិថា៖
“ការទាក់ទាញអង្គភាពអាជីវកម្មវិនិយោគយ៉ាងខ្លាំងក្លាទៅលើវិស័យកសិកម្ម
នៅមានការលំបាក។ នាពេលខាងមុខរដ្ឋាភិបាលមានដំណោះស្រាយអ្វីដើម្បីទាក់
ទាញ ពិសេសគឺគោលនយោបាយពន្ធដីធ្លី។ ទីពីរគឺចំណាយកសិផលជលផល
នាពេលកន្លងមកមានការប្រែប្រួលប៉ុន្តែនៅរាំងស្ទះ។ នាពេលខាងមុខ រដ្ឋាភិបាល
គួរតែមានដំណោះស្រាយជាក់ស្ដែងប្តេជ្ញាជាងដើម្បីធានាឲ្យកសិករអ្នកនេសាទ
មានចំណេញ។”
ស្ដីពីកំណែទម្រង់រដ្ឋបាល លោក Nguyen Ba thuyen សមាជិកសភាមណ្ឌល
Lam Dong បានចាត់ទុកថា៖
“សូមស្នើររដ្ឋាភិបាលត្រូវធ្វើយ៉ាងខ្លាំងក្លាថែមទៀត ពិសេសគឺកំណត់ការងារ
ធ្វើ។ ទីពីរអំពីការតស៊ុប្រឆាំងអំពើរពុករលួយ ទាមទាត្រូវបន្តច្រើនថែមទៀត ក្នុងនោះ
ត្រូវផ្ដោតទៅលើកត្តាមនុស្សនិងកត្តាទំនុកទុកចិត្ត៕”