រដ្ឋសភាពិភាគ្សាអំពីគោលនយោបាយច្បាប់វិនិយោគសំរាប់ កសិកម្ម-កសិករ-ជនបទ

VOV- នាថ្ងៃទី៥មិថុនា រដ្ឋសភាវៀតណាមបានពិភាគ្សានៅសាលប្រជុំអំពី
ការ​អនុវត្ត​គោលនយោបាយច្បាប់អំពីការវិនិយោគសាធារណៈសំរាប់
កសិកម្ម-កសិករ-ជនបទ។ សម័យពិភាគ្សាត្រូវបានផ្សាយបន្តផ្ទាល់តាម វិទ្យុសំលេងនិងស្ថានីយទូរទស្សន៍ដើម្បី​ឆ្លើយតបនឹងបំណង​ប្រាថ្នា​របស់ អ្នកបោះឆ្នោតនៅទូទាំងប្រទេស។ មតិភាគច្រើនរបស់សមាជិកសភា
បានអះអាងថា កម្មវិធីវិនិយោគសំរាប់​កសិកម្ម-កសិករ-ជនបទជាកម្មវិធី
មានអត្ថន័យ ត្រូវបានអ្នកបោះឆ្នោត​និងប្រជាជន​ស្រុះចិត្តគំនិត ជួយ ជ្រោមជ្រែងនិងកាន់តែមានអត្ថន័យជាងក្នុងដំណាក់កាល​ដែលប្រទេស ជាតិកំពុងដំណើរការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ។​ក្នុង​
រយៈពេលកន្លងទៅបក្ស រដ្ឋវៀតណាមបានផ្សព្វផ្សាយការផ្ដួចផ្ដើមគំនិត
​គោល​នយោបាយ​វិនិយោគជាច្រើនសំរាប់កសិកម្ម-កសិករ-ជនបទ​ធ្វើឲ្យ
ផ្លាស់ប្តូរមុខមាត់​ជនបទ ជំរុញកសិកម្មអភិវឌ្ឍន៍លើគ្រប់វិស័យ បង្កើតតំលៃ កសិកម្មដ៏ធំធេងប៉ុន្តែ​វិស័យនៅបង្ហាញកំហិតជាច្រើន។ កំហិតមួយក្នុង ចំណោមកំហិតនោះគឺការផ្សព្វផ្សាយឯកសារច្បាប់ជាច្រើនបានបណ្ដាល
ឲ្យមានការលំបាកក្នុង​ការអនុវត្ត។​ក្នុងដំណាក់កាល១០ឆ្នាំ (ពីឆ្នាំ២០០១
ដល់២០១១) ពិសេសគឺ​ដំណាក់កាល២០០៦-២០១០ ទន្ទឹមនឹងសេចក្តីសំ
រេចចិត្តរបស់បក្ស​រដ្ឋសភានោះ រដ្ឋាភិបាលបានផ្សព្វផ្សាយសំណុំឯកសារ ចំនួន២៣៧ពាក់ព័ន្ធនឹងវិស័យកសិកម្ម-កសិករ-ជនបទ។​លោក Nguyen
Lam Thanh សមាជិកសភាមណ្ឌល Lang Son បាន​លើកឧទាហរណ៍ថា៖ “ជាមួយបរិមាណសំណុំឯកសារគោលនយោបាយដូច្នេះ ដូចគ្នាបាន បណ្ដាលការលំបាកក្នុងការងារអនុវត្ត។ ដូច្នេះសំណុំ​ឯកសារពាក់ព័ន្ធដល់ ការកសាងផ្ទះស្នាក់នៅសំរាប់ប្រជាជននៅដំបន់លិចទឹកជំនន់វាល​ទំនាប
ទន្លេ Cuu Long បានមានសេចក្តីសំរេចចំនួន៥របស់នាយករដ្ឋមន្ត្រី​
រដ្ឋាភិបាល។ ការអនុវត្តកសាងកម្មវិធីទឹកស្អាតជនបទមានសេចក្តីសំរេច
និង​សេចក្តីកំណត់ចំនួន៥ផ្សេងៗគ្នា។​ ទន្ទឹមនឹងនោះនៅខ្វះគោល
នយោបាយមានចរិត​លក្ខណលោតផ្លោះសំរាប់ការអភិវឌ្ឍន៍ដូចជាគោល នយោបាយវិទ្យាសាស្ត្រ បច្ចេកវិទ្យា ជំរុញទីផ្សារជាដើម ដើម្បីបង្កើន ប្រសិទ្ធភាពនិងចរិតលក្ខណៈប្រកួតប្រជែង។”
រដ្ឋសភាពិភាគ្សាអំពីគោលនយោបាយច្បាប់វិនិយោគសំរាប់ កសិកម្ម-កសិករ-ជនបទ  - ảnh 1
លោក Nguyen Lam Thanh សមាជិកសភាមណ្ឌល Lang Son

ស្រុះចិត្តគំនិតជាមួយ សមាជិកសភា Nguyen Lam Thanh​ សមាជិកសភា
​Nguyen Van Son ខេត្ត Ha Tinhស្នើថា៖ ទន្ទឹមនឹងការ​កំណត់​ថ្មី​ អំពីវិទ្យាសាស្ត្រ ​បច្ចេកវិទ្យា ជំរុញផលិតកសិកម្ម  ត្រូវយកចិត្តទុក​ដាក់ដល់ការផ្ដល់ទុន វិនិយោគ អោយកសិកម្ម……លៗ។  សមាជិកសភា Nguyen Van Son បាន
ថ្លែងថា៖        
“ជាខេត្តមានការបោះជំហានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា អំពី​ឧស្សាហកម្ម​ Ha Tinh ក៏ត្រូវយកចិត្តទុកដាក់ ដល់ បញ្ហាកសិកម្ម -កសិករ-ជនបទ ពិសេសគឺ​ នាបចបច្ចុប្បន្ន មានកម្មវិធី ជនបទថ្មីផងដែរ។ យើងខ្ញុំយកចិត្តទុកដាក់ដល់
ផលិតផល ស្នូល បណ្ដារូបសណ្ឋានសេដ្ឋកិច្ច ថែទាំអោយប្រជាកសិករ។”
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ