រដ្ឋសភាវៀតណាមផ្ដល់មតិអំពីគំរោងច្បាប់បណ្ដឹងព្រហ្មទណ្ឌ(ធ្វើវិសោធនកម្ម)

រដ្ឋសភាវៀតណាមផ្ដល់មតិអំពីគំរោងច្បាប់បណ្ដឹងព្រហ្មទណ្ឌ(ធ្វើវិសោធនកម្ម) - ảnh 1
សមាជិកសភាផ្ដល់មតិអំពីក្រមច្បាប់បណ្ដឹងព្រហ្មទណ្ឌ

(VOVworld) - នៅសម័យប្រជុំនាព្រឹកថ្ងៃទី១៧ មិថុនា រដ្ឋសភាវៀតណាមបាន
ពិភាគ្សាអំពីគំរោងច្បាប់បណ្ដឹងព្រហ្មទណ្ឌ។ក្រោយរយៈពេល១០ឆ្នាំអនុវត្ត ក្រម
ច្បាប់បណ្ដឹងព្រហ្មទណ្ឌបានពង្រីកតួនាទីក្នុងបុព្វហេតុបង្ការប្រឆាំងបទល្មើស រួម ចំណែករក្សារឹងមាំសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម បង្កើតបរិយាកាស ស្ថិរ
ភាពសំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងធ្វើសមាហរណកម្មអន្តរជាតិ កសាងនិង
ការពារមាតុប្រទេស។ក្នុងកិច្ចការកែសម្រួលលើកនេះ រដ្ឋសភាបាន ប្រមូលផ្ដុំទៅ
លើភារកិច្ច​ ក្របខ័ណ្ឌសិទ្ធិរបស់ស្ថាប័ន អ្នកមានសិទ្ធិអំណាចក្នុងដំណើការបណ្ដឹង
បែងចែក សិទ្ធិយុត្តិធម៌និងសិទ្ធិរដ្ឋបាល ធានាសិទ្ធិដោះសារបស់ជនជាប់ចោទ
ធានាគោលការណ៍ជជែកក្នុងអង្គជំនុំជំរះ បណ្ដាវិធានការប្រឆាំងការវាយសួរ
ចម្លើយ ធ្វើទារុណកម្ម និងបង្កើនការងារត្រួតពិនិត្យ ឃ្លាំមើលសកម្មភាពបណ្ដឹង
នានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ