រដ្ឋសភាវៀតណាមពិភាក្សាស្ដីពីគម្រោងច្បាប់គ្រប់គ្រងបំណុលសាធារណៈ (ធ្វើវិសោធនកម្ម)
(VOVWORLD) - បន្តកម្មវិធីនៃសម័យប្រជុំលើកទី ៣ រដ្ឋភា0នីតិកាលទី ១៤ នាព្រឹកថ្ងៃទី ១៦ មិថុនា រដ្ឋសភាបានពិភាក្សាស្ដីពីគម្រោងច្បាប់គ្រប់គ្រងបំណុលសាធារណៈ (ធ្វើវិសោធនកម្ម)។
រដ្ឋសភាវៀតណាមពិភាក្សាស្ដីពីគម្រោងច្បាប់គ្រប់គ្រងបំណុលសាធារណៈ
(ធ្វើវិសោធនកម្ម) (Internet) |
បន្តកម្មវិធីនៃសម័យប្រជុំលើកទី ៣ រដ្ឋភា0នីតិកាលទី ១៤ នាព្រឹកថ្ងៃទី ១៦ មិថុនា រដ្ឋសភាបានពិភាក្សាស្ដីពីគម្រោងច្បាប់គ្រប់គ្រងបំណុលសាធារណៈ (ធ្វើវិសោធនកម្ម)។
ស្ដីអំពីវិសាលភាពកែសម្រួល គម្រោងច្បាប់បានកំណត់ថា បំណុលសាធារណៈរួមមាន៖ បំណុលរដ្ឋាភិបាល បំណុលត្រូវបានធានាដោយរដ្ឋាភិបាល បំណុលរដ្ឋអំណាចមូលដ្ឋាន។ អង្គប្រជុំភាគច្រើនបានឯកភាពគ្នាចំពោះការកំណត់នេះ។ សមាជិកសភាលោក Bui Thanh Tung មណ្ឌលទីក្រុង Hai Phong បានឲ្យដឹថា៖
“ជាទូទៅខ្ញុំឯកភាពចំពោះ វិសាលភាពកែសម្រួលនេះ។ ប៉ុន្តែខ្ញុំស្នើឲ្យគណកម្មាធិការតាក់តែងមានការវាយតម្លៃជាក់ស្ដែងថែមទៀតស្ដីពីស្ថានភាពជាក់ស្ដែងនៃថវិការដ្ឋក្នុងការ សងបំណុលជំនួសឲ្យសហគ្រាសរដ្ឋនិងស្ថានភាពជាក់ស្ដែងស្ដីបីបំណុលធនាគារគោលនយោបាយ”។
ស្ដីពីល្បឿន ពេលវេលាអនុវត្តលើខ្លឹមសារការងារក្នុងការប្រមូលផ្ដុំ គ្រប់គ្រង និងប្រើប្រាស់បំណុលសាធារណៈនោះ បណ្ដាសមាជិកបានស្នើថាគប្បីកំណត់ច្បាស់ស្ដីពីពេលវេលាប្រចាំឆ្នាំ បណ្ដាក្រសួង ស្ថាប័ន តំបន់គប្បីលើកសំណើស្ដីពីតម្រូវការប្រើប្រាស់ប្រាក់កម្ចី ហើយរាយការណ៍ជូនរដ្ឋាភិបាល និងរដ្ឋសភា។
នាពេលល្ងាចថ្ងៃដដែល រដ្ឋសភាពិភាក្សាលើគម្រោងច្បាប់ថ្កោលទោស(ធ្វើវិសោធនកម្ម)៕