រដ្ឋសភាវៀតណាមអនុម័តលើច្បាប់សំខាន់មួយចំនួន
|
ទុដ្ឋភាពនៃកិច្ចប្រជុំលើកទី៧ រដ្ឋសភាវៀតណាមនីតិកាលទី១៣ |
(VOVworld)-នាថ្ងៃទី១៩មិថុនា បណ្តាសមាជិក សមាជិការសភាចូលរួមកិច្ចប្រជុំលើក
ទី៧ រដ្ឋសភាវៀតណាមនីតិកាលទី១៣ បានអនុម័តលើច្បាប់ក្ស័យធន (ធ្វើ វិសោធនកម្ម) ច្បាប់អាពាហ៍ពិពាហ៍និងគ្រួសារ (ធ្វើវិសោធនកម្ម)។
មុននោះ នាថ្ងៃទី១៨ រដ្ឋសភាបានពិភាក្សាលើពង្រាងច្បាប់ផ្ទះស្នាក់នៅ (ធ្វើវិសោ
ធនកម្ម) និងសេចក្តីព្រាងច្បាប់ធ្វើអាជីវកម្មអចលនវត្ថុ។ស្តីពីពង្រាង ច្បាប់ផ្ទះស្នាក់នៅ
សមាជិក សមាជិការសភាជាច្រើនបានស្នើថា ត្រូវ មានការកំណត់ជំរុញការអភិវឌ្ឍន៍
ផ្ទះស្នាក់នៅសង្គម ធានាឲ្យពលករមានចំណូលទាបក៏អាច មានទីស្នាក់នៅដែរ។ ចំពោះ
ពង្រាងច្បាប់ធ្វើអាជីវកម្មអចលនវត្ថុ (ធ្វើវិសោធនកម្ម)បណ្តាសមាជិក សមាជិការសភា
បានស្រុះចិត្តគំនិតអំពីភាពចាំបាច់ធ្វើវិសោធនកម្ម ច្បាប់ សំដៅដោះស្រាយ ការ
លំបាករបស់ទីផ្សារអចលនវត្ថុនាបច្ចុប្បន្ន៕