រដ្ឋសភាអាមេរិកអនុម័តលើគម្រោងច្បាប់ជួយឧបត្ថម្ភថវិកាព្រំដែន
(VOVWORLD) -គម្រោងច្បាប់នេះត្រូវបានសភាជាន់ទាបអនុម័ត ដោយទទួលបានសម្លេងគាំទ្រចំនួន ៣០៥ និងសម្លេងប្រឆាំងចំនួន ១០២ សំដៅដោះស្រាយវិបត្តិអន្តោប្រវេសន៍នៅតាមព្រំដែនរវាងអាមេរិក និងម៉ិកស៊ិក។ គម្រោងច្បាប់នេះក៏ត្រូវបានព្រឹទ្ធសភាអនុម័តកាលពីថ្ងៃទី២៦ ខែមិថុនាដែរ។
ប្រធានាធិបតីអាមេរិក លោក Donald Trump |
នាថ្ងៃទី ២៧ ខែមិថុនា រដ្ឋសភាអាមេរិក បានអនុម័តលើគម្រោងច្បាប់ផ្ដល់ថវិកាបន្ទាន់ចំនួន ៤,៦ ពាន់លានដុល្លារអាមេរិកសម្រាប់សកម្មភាពនៅព្រំដែន សំដៅទប់ទល់នឹងវិបត្តជនចំណាកស្រុក ដែលកាន់តែធ្ងន់ធ្ងរនៅព្រំដែន ភាគខាងត្បូងនៃប្រទេស។ គម្រោងច្បាប់នេះត្រូវបានសភាជាន់ទាបអនុម័ត ដោយទទួលបានសម្លេងគាំទ្រចំនួន ៣០៥ និងសម្លេងប្រឆាំងចំនួន ១០២ សំដៅដោះស្រាយវិបត្តិអន្តោប្រវេសន៍នៅតាមព្រំដែនរវាងអាមេរិក និងម៉ិកស៊ិក។ គម្រោងច្បាប់នេះក៏ត្រូវបានព្រឹទ្ធសភាអនុម័តកាលពីថ្ងៃទី២៦ ខែមិថុនាដែរ។ គម្រោងច្បាប់នេះនឹងបានដាក់ជូនប្រធានាធិបតីអាមេរិក លោក Donald Trump ដើម្បីចុះហត្ថលេខាជាច្បាប់៕