រដ្ឋ​សភាអ៊ុយក្រែនបានអនុម័តលើ​ការ​តែងតាំងរដ្ឋមន្ត្រីក្រសួងការពារជាតិថ្មី​

(VOVWORLD) - នាថ្ងៃទី ៦ ខែកញ្ញា រដ្ឋសភាអ៊ុយក្រែនបានអនុម័តលើសំណើរបស់លោកប្រធានាធិបតី Volodymyr Zelensky ក្នុងការតែងតាំង លោក Rustem Umerov ជារដ្ឋមន្ត្រីការពារជាតិថ្មីរបស់ប្រទេសនេះ បន្ទាប់ពីអតីតរដ្ឋមន្ត្រីការពារជាតិ លោក Oleksii Reznikov ត្រូវបានដកចេញពីតំណែងក្រោមការចោទប្រកាន់ពីបទពុករលួយ។
រដ្ឋ​សភាអ៊ុយក្រែនបានអនុម័តលើ​ការ​តែងតាំងរដ្ឋមន្ត្រីក្រសួងការពារជាតិថ្មី​ - ảnh 1រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនថ្មី លោក Rustem Umerov ។ រូបថត៖ រ៉យទ័រ

មុននោះនៅថ្ងៃទី ៣ ខែកញ្ញា ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បានប្រកាសថា លោកបានស្នើសុំឱ្យរដ្ឋសភាអ៊ុយក្រែនដករដ្ឋមន្ត្រី Reznikov ចេញពីតំណែង ហើយបានស្នើឱ្យជំនួសលោករូបនេះ ជាមួយអ្នកនយោបាយ Umerov ដែលជាប្រមុខមូលនិធិទ្រព្យសម្បត្តិរដ្ឋ (SPF) ។ មួយថ្ងៃក្រោយមក លោក Reznikov បានដាក់ពាក្យលាលែងពីតំណែងទៅប្រធានរដ្ឋសភា។ កាលពីថ្ងៃទី៥ ខែកញ្ញា សភាអ៊ុយក្រែនបានអនុម័តលើសេចក្តីសម្រេចដកតំណែងរបស់លោក Reznikov ជារដ្ឋមន្ត្រីការពារជាតិ។

លោក Umerov អាយុ ៤១ ឆ្នាំជាអតីតសមាជិកសភាដែលបានដឹកនាំ SPF ចាប់តាំងពីខែកញ្ញាឆ្នាំ២០២២ បានចូលរួមក្នុងការចរចារសំខាន់ៗរបស់អ៊ុយក្រែននាពេលកន្លងមក រួមទាំងគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ