រដ្ឋសភា Moldova រំសាយរដ្ឋាភិបាល

រដ្ឋសភា Moldova រំសាយរដ្ឋាភិបាល - ảnh 1
បាតុកម្មនៅខាងក្រៅវិមានរដ្ឋសភានៅរដ្ឋធានីChisinau


(VOVworld)-នាថ្ងៃទី២៩តុលា រដ្ឋសភា Moldova បានរំសាយរដ្ឋាភិបាលរបស់
នាយករដ្ឋមន្ត្រី Valery Strelets បន្ទាប់ពីការបោះឆ្នោតមិនទំនុកទុកចិត្តរដ្ឋាភិ​បាល ជាកាយវិការត្រូវបានចាត់ទុកថា រុញប្រទេសអឺរ៉ុបខាងកើតនេះ ធ្លាក់ចូលក្នុងភាព
ចលាចល។​សមាជិកសភាចំនួន៦៥នាក់ក្នុងចំណោម១០១នាក់បានបោះ ឆ្នោត
ប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក Strelet ដែលលោករូបនេះទើបនឹងទទួល
ដំណែងនាយករដ្ឋមន្ត្រី Moldova នាថ្ងៃទី៣០កក្កដាមក។

        លោក Strelet នាយករដ្ឋមន្ត្រីទី៣ក្នុងឆ្នាំ២០១៥នេះរបស់ Moldova បាន
ចោទប្រកាន់ គណៈបក្សមួយក្នុងចំណោមគណៈបក្សសម្ព័ន្ធមិត្តកាន់អំណាច ថាក្បត់រដ្ឋាភិបាលខណៈដែលរួមជាមួយគណៈបក្សប្រឆាំងចំនួន២ទៀតបោះ
ឆ្នោត ដកដំណែងរបស់លោក។ រដ្ឋសភា Moldova នឹងមានរយៈពេល៣ខែ
សម្រាប់​ការអនុម័តរដ្ឋាភិបាលថ្មីមួយ ប្រសិនបើមិនដូច្នេះ Moldovaនឹងត្រូវរៀប
ចំការ បោះឆ្នោតមុនកាលកំណត់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ