រឹតបន្តឹងកិច្ចសហប្រតិបត្តិការរវាងតុលាការប្រជាជនកំពូលវៀតណាម និង WIPO

(VOVWORLD) - នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសស្វីស នាថ្ងៃទី ៨ តុលា គណៈប្រតិភូតុលាការប្រជាជនកំពូលវៀតណាមបានធ្វើការ នៅអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO)។

ក្នុងសម័យពិភាក្សាជាមួយលោក Marco Alemán ជំនួយការអគ្គនាយក ផ្នែកកម្មសិទ្ធិបញ្ញានិងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ (IES) របស់ WIPO ស្តីពីខ្លឹមសារនៃកិច្ចសហប្រតិបត្តិការនោះ លោក Nguyen Tri Tue អនុប្រធានអចិន្ត្រៃយ៍នៃតុលាការប្រជាជនកំពូលវៀតណាមបានស្នើឱ្យទីភ្នាក់ងារនេះ បន្តគាំទ្រកម្មវិធីជាច្រើនដែលភាគីទាំងពីរកំពុងអនុវត្តន៍ និងបង្ហាញពីបំណងចង់ឱ្យ WIPO គាំទ្រដល់ការផ្លាស់ប្តូរព័ត៌មានយ៉ាងរលូន។

រឹតបន្តឹងកិច្ចសហប្រតិបត្តិការរវាងតុលាការប្រជាជនកំពូលវៀតណាម និង WIPO - ảnh 1លោក Nguyen Tri Tue អនុប្រធានអចិន្ត្រៃយ៍នៃតុលាការប្រជាជនកំពូលវៀតណាម បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការជាមួយលោក Marco Alemán ជំនួយការអគ្គនាយក ផ្នែកកម្មសិទ្ធិបញ្ញានិងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ របស់ WIPO ។ រូបថត៖ លោក ហៀន/TTXVN

រីឯខ្លួនវិញ លោក Marco Alemán បានវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូតុលាការប្រជាជនកំពូលវៀតណាម និងការខិតខំប្រឹងប្រែងតភ្ជាប់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ របស់គណៈប្រតិភូវៀតណាមប្រចាំអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិដទៃទៀត នៅទីក្រុងហ្សឺណែវ។ លោកបានអះអាងថា WIPO ត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចសហប្រតិបត្តិការនិងប្តេជ្ញាជួយវៀតណាមក្នុងការពង្រឹងសមត្ថភាពរបស់ចៅក្រម ក៏ដូចជាប្រព័ន្ធតុលាការក្នុងវិស័យកម្មសិទ្ធិបញ្ញា។

បន្ទាប់មក ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញសកម្មភាពរួមគ្នារវាងតុលាការប្រជាជនកំពូលវៀតណាម និង WIPO ដើម្បីពង្រឹងប្រព័ន្ធយុត្តិធម៌ និងសេវាការពារកម្មសិទ្ធិបញ្ញា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ