រយៈពេល ១៥ ឆ្នាំ ផ្នែកឧស្សាហកម្មនិងពាណិជ្ជកម្ម អនុវត្តន៍ចលនា "ប្រជាជនវៀតណាមផ្តល់អាទិភាពប្រើប្រាស់ទំនិញវៀតណាម"
(VOVWORLD) - នាព្រឹកថ្ងៃទី ១២ វិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានរៀបចំកម្មវិធី Gala បូកសរុបរយៈពេល ១៥ ឆ្នាំនៃផ្នែកឧស្សាហកម្មនិងពាណិជ្ជកម្មអនុវត្តន៍ចលនា “ប្រជាជនវៀតណាមផ្តល់អាទិភាពប្រើប្រាស់ទំនិញវៀតណាម” (២០០៩-២០២៤)។
ចាប់តាំងពីចលនានេះត្រូវបានធ្វើឡើងរហូតមកដល់ពេលនេះ ការចរាចរទំនិញលក់រាយនិងសេវាកម្មសរុប តែងតែសម្រេចបានអត្រាកំណើន ១០% បើប្រៀបធៀបនឹងឆ្នាំមុន។ ទំនិញវៀតណាមនៅក្នុងបណ្តាញលក់ មានសមាមាត្រខ្ពស់ គឺជាង ៨០% នៅក្នុងផ្សារទំនើប; ចាប់ពី ៦០%ឡើងទៅ នៅតាមបណ្តាញលក់រាយប្រពៃណី។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Nguyen Hong Dien ថ្លែងមតិបើកកម្មវិធី។ រូបថត៖ tapchicongthuong.vn |
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Nguyen Hong Dien បានធ្វើអត្ថាធិប្បាយថា៖ ចលនានេះបានរួមចំណែកឆ្លៀតយកប្រកបដោយប្រសិទ្ធិភាពនូវទីផ្សារក្នុងស្រុក ពង្រឹងសមត្ថភាពផ្ទៃក្នុង លើកកំពស់សមត្ថភាពប្រកួតប្រជែង ជំរុញកំណើនសេដ្ឋកិច្ច និងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ធានាសមតុល្យសំខាន់ៗនៃសេដ្ឋកិច្ច។
ឧបនាយករដ្ឋមន្ត្រី លោក Le Thanh Long ។ រូបថត៖ tapchicongthuong.vn |
អញ្ជើញថ្លែងមតិនៅព្រឹត្តិការណ៍នេះ ឧបនាយករដ្ឋមន្ត្រី លោក Le Thanh Long បានស្នើឱ្យបន្តផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវចលនានេះ សំដៅបំផុសស្មារតីស្នេហាជាតិ ឆន្ទះខ្លួនទីពឹងខ្លួន ភាពវៃឆ្លាត ភាពអង់អាចក្លាហាន និងទំនួលខុសត្រូវរបស់ប្រជាជនវៀតណាម ក្នុងសកម្មភាពផលិតកម្ម អាជីវកម្ម ការផ្សព្វផ្សាយនិងការប្រើប្រាស់ទំនិញវៀតណាម៖ “ខ្ញុំស្នើឱ្យក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបន្តពង្រឹងរចនាសម្ព័ន្ធ និងលើកកំពស់គុណភាពនៃសកម្មភាពរបស់គណៈកម្មការដឹកនាំកម្មវិធីសកម្មភាពជួយជ្រោមជ្រេងចលនា “ប្រជាជនវៀតណាមផ្តល់អាទិភាពប្រើប្រាស់ទំនិញវៀតណាម” ពង្រឹងថែមទៀតនូវតួនាទីដឹកនាំរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងការជួយជ្រោមជ្រេងចលនានេះ។ បន្តស្រាវជ្រាវនិងដកមេរៀនពីការអនុវត្ត ដើម្បីមានរបកគំហើញខ្លាំងជាងមុនក្នុងការដាក់ពង្រាយ និងអនុវត្តចលនានេះ ហើយទន្ទឹមនឹងនោះ លើកកំពស់គុណភាព និងកិត្យានុភាពរបស់ទំនិញវៀតណាមលើទីផ្សារទាំងក្នុងនិងក្រៅប្រទេស ជាពិសេសទីផ្សារដែលវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី”៕