រំលឹកខួបអនុស្សាវរីយ៍ទិវាបង្កើតបក្សកុម្មុយនីស្តវៀតណាមនៅស្រ៊ីឡង់កា
(VOV) /  
|
រំលឹកខួបអនុស្សាវរីយ៍ទិវាបង្កើតបក្សកុម្មុយនីស្តវៀតណាមនៅស្រ៊ីឡង់កា |
VOV-នាថ្ងៃទី២៧មករាស្ថានទូតវៀតណាមប្រចាំនៅស្រ៊ីឡង់កាបាន
រៀបចំ ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨៣ទិវាបង្កើតបក្សកុម្មុយនីស្តវៀត
ណាមទី៣កុម្ភៈដ៏មហោឡារឹក។ ថ្លែងមតិនៅពិធីនេះឯកអគ្គរដ្ឋទូតវៀតណាម
ប្រចាំនៅស្រ៊ីឡង់កាលោក Ton Sinh Thanh បានលើកត្រដែកនូវអត្ថន័យ
ប្រវត្តិសាស្ត្រនៃទិវាទី៣កុម្ភៈឆ្នាំ១៩៣០ចំពោះប្រជាជាតិវៀតណាមនិងវាយ
តំលៃខ្ពស់ចំពោះការគាំទ្រយ៉ាងខ្លាំងក្លារបស់បណ្ដាជំនាន់ថ្នាក់ដឹកនាំស្រ៊ីឡង់កា កំលាំងឆ្វេងនិយមនិងប្រជាជនស្រ៊ីឡង់កាចំពោះបក្សកុម្មុយនីស្តវៀតណាមក្នុង
ការតស៊ូដើម្បីឯករាជ្យជាតិនិងបុព្វហេតុកសាងលិទ្ធិសង្គមនិយមនៅវៀតណាម។ រិឯប្រធានគណៈបក្សកុម្មុយនីស្តស្រ៊ីឡង់កាលោក Raja Collure បានអះអាងថារាល់ សមិទ្ធិដ៏ភ្លឺស្វាងក្នុងរយៈពេល៨៣ឆ្នាំបង្កើតនិងអភិវឌ្ឍន៍របស់បក្សកុម្មុយនីស្ត វៀតណាមមិនត្រឹមតែមានអត្ថន័យចំពោះប្រជាជាតិវៀតណាមប៉ុណ្ណោះទេថែម ទាំងជិឥទ្ធិពលដ៏ទូលំទូលាយលើសកលលោកទាំងមូលទៀតផង៕
-VOV