|
រំលឹកខួបអនុស្សាវរីយ៍ទិវាប្រពៃណីសារៈមន្ទីរកំលាំងប្រដាប់អាវុធណាមបូខាងកើត |
VOV-នារសៀលថ្ងៃទី២៩មករានៅទីក្រុងហូជីមិញបានប្រព្រឹត្តទៅពិធី
រំលឹកខួបអនុស្សាវរីយ៍លើកទី២៥ទិវាប្រពៃណីសារៈមន្ទីរកំលាំងប្រដាប់អាវុធ
ណាមបូខាងកើត (ទី៥កុម្ភៈ) និងប្រកាសរតនៈវត្ថុជាតិ “សៀវភៅដៃប្រចាំការ
យុទ្ធនាការហូជីមិញ”។ សារៈមន្ទីរបានតាំងបង្ហាញប្រធានបទចំនួន១២អំពី
កំលាំងប្រដាប់អាវុធទីក្រុងហូជីមិញនិងបណ្ដាខេត្តណាមបូខាងកើតក្នុងសង្គ្រាម
ចំនួន២ប្រឆាំងអានានិគមនិយមបារាំងនិងចក្រព័ទអាមេរិកជាមួយវត្ថុតាងចំនួន
ជាង១៦ម៉ឺនវត្ថុ។ វរសេនីយ៍ឯក Ngyen Duy Thieu នាយកសារៈមន្ទីរកំលាំង
ប្រដាប់អាវុធណាមបូខាងកើតបានឲ្យដឹងថា៖
“សារៈមន្ទីរមិនត្រឹមតែមានវត្ថុតាងរូបថតអំពីយុទ្ធជ័យដ៏ភ្លឺស្វាងរបស់ជីដូន
ជីតាយើងប៉ុណ្ណោះទេថែមទាំងបានបង្ហាញសិល្បៈយោធាវៀតណាមដែលផ្ទាល់
គឺសិល្បៈដឹកនាំសង្គ្រាមរបស់បក្សកុម្មុយនីស្តវៀតណាមទៀតផង។ បើប្រៀប
នឹងស្ថានភាពថ្មី យើងខ្ញុំត្រូវខំប្រឹងប្រែងជាច្រើនថែមទៀតក្នុងការបំរើភ្ញៀវ
ទស្សនា ក្នុងការនាំសារៈមន្ទីរជាមួយមហាជននិងពង្រឹងស្ដាសារៈមន្ទីរឲ្យស័គ្រ
សមនឹងតួនាទីយុទ្ធជ័យរបស់កំលាំងប្រដាប់អាវុធយោធភូមិភាគ៕”