រំលឹកខួបអនុស្សាវរីយ៍លើកទី៦៦នៃទិវាសាធារណៈរដ្ឋឥណ្ឌានៅទីក្រុងហូជីមិញ

(VOVworld) - នាយប់ថ្ងៃទី២៦ មករា អគ្គសា្ថនកុងស៊ុល​ឥណ្ឌាប្រចាំនៅទីក្រុង
ហូជីមិញ ភាគខាងត្បូងវៀតណាម បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើក ទី៦៦នៃទិវាសាធារណៈរដ្ឋឥណ្ឌា (ថ្ងៃទី២៦ មករា ឆ្នាំ១៩៥០)។ ថ្លែងមតិនៅពិធី
នេះ លោក Tat Thanh Cang អនុប្រធានគណៈកម្មាធិការ ប្រជាជនទីក្រុងហូជីមិញ បានវាយតំលៃខ្ពស់ចំពោះរាល់សមិទ្ធិដែលប្រទេសនិង ប្រជាជនឥណ្ឌាទទួល
បានក្នុងអំឡុងពេលកន្លងទៅ។លោក Tat Thanh Cang បានសង្កត់ធ្ងន់ថា ទំនាក់ទំនង
សហប្រតិបតិ្តការរវាងវៀតណាមនិងឥណ្ឌា កំពុង ឈានចូលស៊ីជំរៅនិងទទួល
បានលទ្ធផលដ៏ល្អប្រសើរលើវិស័យជាច្រើនដូចជា អប់រំ សុខាភិបាលនិង
យោធា។
រំលឹកខួបអនុស្សាវរីយ៍លើកទី៦៦នៃទិវាសាធារណៈរដ្ឋឥណ្ឌានៅទីក្រុងហូជីមិញ - ảnh 1
អនុប្រធានគណៈកម្មាធិការ ប្រជាជនទីក្រុងហូជីមិញលោក Tat Thanh Cang ថ្លែងមតិនៅពិធីនេះ(រូបថត៖hochiminhcity.gov.vn)

ក្នុងឆ្នាំ២០១៤ តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគី រវាងទីក្រុងហូជីមិញនិងឥណ្ឌា
ទទួលបានជាង៧៦៥លានដុល្លាអាមេរិក។គិរហូតតមក ដល់ពេលនេះ មាន
អង្គភាពអាជីវកម្មឥណ្ឌាបានវិនិយោគចូលក្នុងទីក្រុងហូជីមិញ ដោយមាន
ទឹកប្រាក់ចំនួន៦,៣៨លានដុល្លាអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ