រស់ជាតិចំណីអាហារវៀតណាមនៅសារមន្ទីដំបូងលើពិភពលោកអំពីចំណីអាហារ
|
រូបថតៈ vietnamplus |
(VOVworld)-ស្វែងរករស់ជាតិចំណីអាហារវៀតណាមជាកម្មវិធីដោយសារមន្ទីជំនាញ
ខាងចំណីអាហារមានឈ្មោះថា Alimentarium ទីក្រុង Vevey ចំណុះរដ្ឋ Vaud ភាគ
ខាងលិចប្រទេសស្វីស និងស្ថានទូតវៀតណាមប្រចាំនៅស្វីសរៀបចំឡើង។ នេះជា
លើកដំបូងដែល Alimentarium សារមន្ទីដំបូងលើពិភពលោកអំពីចំណីអាហារបាន
បង្កើតមុននេះ៣០ឆ្នាំ ដែលជ្រើសរើសចំណីអាហាររបស់ប្រទេសមួយ។ ថ្លែងមតិក្នុង
ពិធីបើក លោកស្រី Laetitia Aeberl តំណាងសារមន្ទី Alimentarium ឲ្យដឹងថា ការ
ដែលសារមន្ទីយល់ព្រមរួមជាមួយស្ថានទូតវៀតណាមរៀបចំកម្មវិធីចំណីអាហារជា
ប្រការពិសេសណាស់ សម្តែងឡើងការយកចិត្តទុកដាក់នូវទំនាក់ទំនងរវាងប្រទេស
ទាំងពីរនិងវិស័យចំណីអាហាររបស់វៀតណាម។ចូលរួមក្នុងកម្មវិធីនេះ ភ្ញៀវក៏បាន
ទស្សនានូវអាហារពិសេសរបស់វៀតណាមផងដែរ៕