រុស្ស៊ីចោទប្រកាន់ទួរគីការពារការធ្វើពាណិជ្ជកម្មប្រេងជាមួយIS
![រុស្ស៊ីចោទប្រកាន់ទួរគីការពារការធ្វើពាណិជ្ជកម្មប្រេងជាមួយIS - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_12_01/putin.jpg) |
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin |
(VOVworld)-ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចោទប្រកាន់ Ankara បាញ់
ទម្លាក់យន្តហោះ Su-24 របស់រុស្ស៊ី គឺសំដៅការពារប្រភពផ្គត់ ផ្គង់ប្រែងរ៉ែរបស់អង្គការ
រដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) សម្រាប់ប្រទេសនេះ។ ថ្លែងមតិនៅខាងក្រៅសន្និសីទ
COP-21 លោក Putin បានលើកច្បាស់ថា ការ ដែលទួរគីបាញ់ទម្លាក់យន្តហោះ Su-24
របស់រុស្ស៊ីគឺជា កំហុសដ៏ធំមួយ។ ក្នុង ពេលជាមួយគ្នានោះ ប្រធានាធិបតីទួរគី Recep
Tayyip Erdogan នាថ្ងៃទី ៣០វិច្ឆិកាបានប្រកាសថា លោកត្រៀមជាស្រេចលាលែងពី
ដំណែងប្រសិនបើការចោទប្រ កាន់របស់សមភាគីរុស្សីត្រូវបានបញ្ជាក់ជាការពិតនោះ។ លោករូបនេះក៏បានអះ អាងថា ទួរគីនាំចូលប្រេងរ៉ែនិងឧស្ម័ន្ធដុតគឺស្របច្បាប់៕