រុស្ស៊ីចោទប្រកាន់អាមេរិកថាមានឧបាយកលអន្តរគមន៍ចូលក្នុងការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី

(VOVWORLD) -នៅក្នុងសន្និសីទកាសែតនាថ្ងៃទី ២៩ មករា អ្នកនាំពាក្យរបស់ប្រធានាធិបតី ស្ស៊ីលោក Dmitry Peskov បានចោទប្រកាន់អាមេរិកថា មានឧបាយកលអន្តរគមន៍ចូលក្នុងការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី។ 
រុស្ស៊ីចោទប្រកាន់អាមេរិកថាមានឧបាយកលអន្តរគមន៍ចូលក្នុងការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី - ảnh 1រុស្ស៊ីចោទប្រកាន់អាមេរិកថាមានឧបាយកលអន្តរគមន៍ចូលក្នុងការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី 

លោក Peskov បានរិះគន់រដ្ឋអំណាចអាមេរិកថាកំពុងរកគ្រប់វិធីអន្តរគមន៍ដល់ការបោះឆ្នោតប្រធានាធិបតីរុស្ស៊ីតាមរយៈរបស់ដែលហៅថារបាយការណ៍វិមានក្រឹមឡាំង។ របាយការណ៍នេះរួមមានបញ្ជីរាយនាមអ្នកនយោបាយនិងពាណិជ្ជករធំ ៗ ដែលអាមេរិកថាគេមានទំនាក់ទំនងជាមួយរដ្ឋាភិបាលរុស្ស៊ី ដើម្បីអាមេរិកដាក់ចេញនូវបទដាក់ទណ្ឌកម្មថ្មីៗ។ ទោះជាយ៉ាងណាក៏ដោយ លោក Dmitry Peskov បានអះអាងថារបាយការណ៍នេះមិនអាចបង្កផលប៉ះពាល់អ្វីឡើយ។

ស្ដីពីមហាសន្និបាតសន្ទនាជាតិស៊ីរី នៅសូជី ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣០ មករានោះ លោក Peskov បានឲ្យដឹងថា ការអវត្តមានរបស់តំណងភាគីប្រឆាំងស៊ីរីមួយចំនួននៅក្នុងមហាសន្និបាតនេះគឺមិនប៉ះពាល់ដល់មហាសន្និបាតឡើយ ក៏ដូចជាមិនកាត់បន្ថយនូវសារៈសំខាន់នៃមហាសន្និបាតនេះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ