រុស្ស៊ីចោទប្រកាន់អាមេរិកមានឧបាយកលបង្កឥទ្ធិពលចំពោះការបោះឆ្នោតប្រធានាធិបតី
(VOVWORLD) -នាថ្ងៃទី ១៣ មករា អនុ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov បានចាត់ទុកថា ដំណោះស្រាយដាក់ទណ្ឌកម្មថ្មីរបស់អាមេរិកដែលគ្រោងនឹងតម្រង់ទៅលើម៉ូស្គូគឺជាឧបាយកលសំដៅបង្កឥទ្ធិពលលើកិច្ចការផ្ទៃក្នុងរបស់រុស្ស៊ីមុនការបោះឆ្នោតប្រធានាធិបតី។
រុស្ស៊ីចោទប្រកាន់អាមេរិកមានឧបាយកលបង្កឥទ្ធិពលចំពោះការបោះឆ្នោតប្រធានាធិបតី |
នាថ្ងៃទី ១៣ មករា អនុ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov បានចាត់ទុកថា ដំណោះស្រាយដាក់ទណ្ឌកម្មថ្មីរបស់អាមេរិកដែលគ្រោងនឹងតម្រង់ទៅលើម៉ូស្គូគឺជាឧបាយកលសំដៅបង្កឥទ្ធិពលលើកិច្ចការផ្ទៃក្នុងរបស់រុស្ស៊ីមុនការបោះឆ្នោតប្រធានាធិបតី។ តាមគម្រោងវ៉ាស៊ីនតោននឹងដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ីនាដើមខែកុម្ភៈខាងមុខ ដោយមូលហេតុថា ម៉ូស្គូបានជ្រៀតជ្រេកចូលក្មុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនាឆ្នាំ២០១៦។ លោក Ryabkov បានឲ្យដឹងថា តាមផែនការ សេតវិមាននឹងដាក់ជូនសភានូវរបាយការណ៍ ចំនួន ២ ដែល ទាក់ទិននឹងការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើរុស្ស៊ី ដែលប្រធានាធិបតីអាមេរិកចុះហត្ថលេខាកាលពីខែសីហាឆ្នាទៅមិញ៕