![រុស្ស៊ីច្រានចោលជាផ្លូវការនូវការចោទប្រកាន់របស់ស្ថាប័នស៊ើបការណ៍សម្ងាត់អាមេរិក - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2017_01_10/nga chinh thuc phan bac cao buoc tinh bao my.jpg) |
អ្នកនាំពាក្យវិមានគ្រឹមឡាំងលោក Dmitry Peskov បានច្រានចោលការចោទប្រកាន់របស់មជ្ឈដ្ឋានស៊ើបការណ៍សម្ងាត់អាមេរិក (រូបថត៖AFP) |
(VOVworld) - ក្នុងប្រតិកម្មជាផ្លូវការដំបូងចំពោះរបាយការណ៍របស់មជ្ឈដ្ឋាន
ស៊ើបការណ៍សម្ងាត់អាមេរិកដែលចោទប្រកាន់រុស្ស៊ីពីទង្វើធ្វើអន្តរាគមន៍ទៅក្នុងការ
បោះឆ្នោតប្រធានាធិបតីអាមេរិកនាពេលកន្លងទៅនោះ នាថ្ងៃទី៩ មករា វិមានគ្រឹម
ឡាំងបានថ្កោលទោសរបាយការណ៍នេះគឺមិនសមហេតុសមផលនិងមិនជំនាញ។
ថ្លែងមតិទៅកាន់មជ្ឈដ្ឋានអ្នកយកព័ត៌មាន អ្នកនាំពាក្យវិមានគ្រឹមឡាំង លោក
Dmitry Peskov បានអះអាងថា របាយការណ៍នេះជាយោបល់ត្រឹមតែមានលក្ខណៈ
មនោសញ្ចេតនានិងការចោទប្រកាន់រុស្ស៊ីដោយ មិនសមហេតុសមផល។រុស្ស៊ីបាន
ច្រានចោលការជាប់ពាក់ព័ន្ធណាក៏ដោយយ៉ាងដាច់ខាត៕