រុស្ស៊ីជាមិត្តគួរឲ្យទុកចិត្តរបស់វៀតណាម
(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ី នារសៀលថ្ងៃទី២៨មិថុនា ប្រធានរដ្ឋ វៀតណាម លោក Tran Dai Quang បានអញ្ជើញជួបសំណេះសំណាល ជាមួយសមាគមមិត្តភាពរុស្ស៊ី-វៀត ណាមនិងសមាគមអតីតយុទ្ធជនរុស្ស៊ីផងដែរ។
ប្រធានរដ្ឋ វៀតណាម លោក Tran Dai Quang បានអញ្ជើញជួបសំណេះ សំណាល ជាមួយសមាគមមិត្តភាពរុស្ស៊ី-វៀត ណាមនិងសមាគមអតីតយុទ្ធជនរុស្ស៊ី |
អញ្ជើញថ្លែងមតិនៅទីនេះ លោក Tran Dai Quang បានចាត់ទុកថា ដោយសកម្ម ភាពជាក់ស្តែងនោះ សមាគមមិត្តភាពរុស្ស៊ី-វៀតណាមជានិច្ចកាលរួមដំណើរជាមួយ វៀតណាម រួមចំណែកសំខាន់ទៅក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្ត ភាពនិង កិច្ចសហប្រតិបត្តិការប្រពៃណីរវាងប្រទេសទាំងពីរ។ លោកប្រធានរដ្ឋវៀត ណាមបានសង្កត់ធ្ងន់ថា រុស្ស៊ីបាននិងកំពុង និងជាមិត្តគួរឲ្យទុកចិត្តរបស់វៀតណាមជានិច្ច។ លោក Tran Dai Quang ឲ្យដឹងថា៖
“ដំណើរទស្សនកិច្ចរបស់ខ្ញុំនិងគណៈប្រតិភូបក្សនិងរដ្ឋវៀតណាមទៅកាន់រុស្ស៊ីលើកនេះ ទន្ទឹមនឹងការជម្រុញទំនាក់ទំនងនយោបាយគួរឲ្យទុកចិត្តនិងល្អប្រសើរ មក យើងខ្ញុំនិងថ្នាក់ដឹកនាំរុស្ស៊ីនឹងបន្តពិភាក្សាលើវិធានការជាក់ស្តែង ដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀត ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាមជាមួយ រុស្ស៊ី។ ជាពិសេស ពង្រឹងនិងពង្រីកនូវទំនាក់ទំនងនេះឲ្យកាន់តែជាក់ស្តែងប្រកប ដោយប្រសិទ្ធភាព ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសនីមួយៗ ដើម្បី សន្តិភាព ស្ថិរភាពក្នុងតំបន់និងលើពិភពលោក”៕