រុស្ស៊ី​​ត្រៀម​ខ្លួន​ជា​ស្រេចជួប​​ចរចា​ជាមួយ​លោកខាងលិច​ ដោយ​​មាន​លក្ខខណ្ឌ​​ស្មោះត្រង់​និង​ធានា​ផលប្រយោជន៍​ជាតិ

(VOVWORLD) - រុស្ស៊ីត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចរចាជាមួយលោកខាងលិចក្នុងលក្ខខណ្ឌនៃការចរចាដោយស្មោះត្រង់ និងធានាការពិចារណាយ៉ាងពេញលេញអំពីផលប្រយោជន៍ស្របច្បាប់របស់សហព័ន្ធរុស្ស៊ី។

នោះគឺជាការអះអាងរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov ក្នុងបទសម្ភាសន៍ជាមួយអគ្គនាយកទីភ្នាក់ងារព័ត៌មាន TASS លោក Andrei Kondrashov កាលពីថ្ងៃទី ២៤ ខែមីនា។

រុស្ស៊ី​​ត្រៀម​ខ្លួន​ជា​ស្រេចជួប​​ចរចា​ជាមួយ​លោកខាងលិច​ ដោយ​​មាន​លក្ខខណ្ឌ​​ស្មោះត្រង់​និង​ធានា​ផលប្រយោជន៍​ជាតិ - ảnh 1ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន។ រូបថត៖ AFP/TTXVN

ប្រមុខការទូតរុស្ស៊ីបានកត់សម្គាល់ការសន្និដ្ឋានរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះថា រុស្ស៊ីបានឈប់ទុកចិត្តចំពោះលោកខាងលិចហើយ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov ក៏បានបញ្ជាក់ថា រុស្ស៊ីតែងតែរក្សាច្រកទ្វារចរចាបើកចំហជាមួយលោកខាងលិច ប៉ុន្តែក្នុងលក្ខខណ្ឌថា វាជាដំណើរការចរចាដោយស្មោះត្រង់ មានការធានា និងផ្អែកលើតថភាពជាក់ស្តែងនា បច្ចុប្បន្ន ក៏ដូចជាការពិចារណាយ៉ាងពេញលេញលើផលប្រយោជន៍ស្របច្បាប់របស់ សហព័ន្ធរុស្ស៊ី៕


ប្រតិកម្មទៅវិញ

ផ្សេងៗ