រុស្ស៊ីនិងអាមេរិកពិភាគ្សាអំពីលទ្ធភាពបន្ធូរស្រាលភាពតានតឹងនៅស៊ីរី

(VOVworld) - រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov និងសមភាគី
អាមេរិកលោក John Kerry នាថ្ងៃទី១ តុលា បានធ្វើការសន្ទនាតាមទូរស័ព្ទអំពី
ស្ថានភាពនៅស៊ីរី ក្នុងនោះពិភាគ្សាអំពីលទ្ធភាពបន្ធូរស្រាលភាពតានតឹងនៅទីក្រុង
 Aleppo។រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Lavrov បានសង្កត់ធ្ងន់ទៅលើការមិនយល់
ព្រមជាមួយឧបាយកលរបស់ក្រុមប្រឆាំងដែលត្រូវបានគាំទ្រដោយ លោកខាងលិច
សំដៅរារាំងជំនួបចរចាររវាងភាគីទាក់ទិននានា អំពីដំណោះស្រាយនយោបាយ
សំរាប់វិបត្តិនៅប្រទេសនេះ។
រុស្ស៊ីនិងអាមេរិកពិភាគ្សាអំពីលទ្ធភាពបន្ធូរស្រាលភាពតានតឹងនៅស៊ីរី - ảnh 1
ទាហានរដ្ឋាភិបាលស៊ីរីបំពេញភារកិច្ចយាមល្បាតនៅតំបន់ Suleiman al-Halabi ជាយទីក្រុង Aleppo នាថ្ងៃទី៣០ កញ្ញា (រូបថត៖AFP/TTXVN)

ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត ក្រុមប្រឹក្សាសហប្រតិបតិ្តការតំបន់ឈូង
សមុទ្រ (GCC) រួមមានប្រទេសសមាជិកចំនួន៦ នាថ្ងៃទី១ តុលា បានស្នើរឲ្យ
អ.ស.បធ្វើអន្តរាគមន៍សំដៅទប់ស្កាត់ការវាយប្រហារនៅទីក្រុង Aleppo ប៉ែកខាង
ជើងស៊ីរី ដែលបណ្ដាលឲ្យជនស៊ីវិលរាប់រយនាក់ស្លាប់។នាថ្ងៃដដែល ទីក្រុង
Aleppo នេះត្រូវរងបន្ថែមការវាយប្រហារតាមជើងអាកាសដ៏សាហាវ។អង្គការឃ្លាំ
មើលសិទ្ធិមនុស្សស៊ីរី ឲ្យដឹងថា យន្តហោះចម្បាំងរបស់កងទ័ពស៊ីរីបានទម្លាក់
គ្រាប់បែកទៅលើមន្ទីរពេទ្យធំបំផុតនៅតំបន់ Sakhour ដែលកំពុងស្ថិតនៅក្រោម
ការកាន់កាប់របស់ក្រុមឧទ្ទាម។បារាំងបានរិះគន់ករណីទម្លាក់គ្រាប់បែកពោល
ខាងលើជាឧក្រិដ្ឋកម្មសង្គ្រាម។ក្នុងពេលនោះ រុស្ស៊ីព្រមានអាមេរិកថា ការវាយ
ប្រហារណាក៏ដោយដែលតម្រង់ទៅលើកងកម្លាំងរដ្ឋាភិបាលស៊ីរី នឹងនាំទៅដល់
ផល វិបាកមិនត្រឹមតែចំពោះស៊ីរីប៉ុណ្ណោះទេ ថែមទាំងចំពោះតំបន់មជ្ឈឹមបូព៌ាទាំង
មូលទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ