![រុស្ស៊ីបិទទ្វារដែនអាកាសចំពោះយន្តហោះរបស់អ៊ុយក្រែន - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_09_29/ukraine.jpg) |
(រូបថត៖flyuia.com) |
(VOVworld) - ចាប់តាំងពីថ្ងៃទី២៥ តុលាខាងមុខ យន្តហោះនៃក្រុមហ៊ុនអាកាសចរ
ណ៍អ៊ុយក្រែនទាំងឡាយមិនត្រូវបានអនុញ្ញាត្តិឲ្យហោះហើរឆ្លងដែនអាកាសរបស់
រុស្ស៊ីឡើយ។នេះជាសកម្មភាពរបស់ម៉ូស្គូសំដៅឆ្លើយតបនឹងទង្វើរស្រដៀងគ្នារបស់
រដ្ឋអំណាច Kiev។ស្ថាប័នដឹកជញ្ជូនរុស្ស៊ីបានឲ្យដឹងថា បទបញ្ជា ពោលខាងលើត្រូវ
បានអនុវត្តតាមសារាចរណ៍របស់នាយករដ្ឋមន្រ្តីលោក Dmitri Medvedev។
នៅសប្ដាហ៍កន្លងទៅ រដ្ឋអំណាចអ៊ុយក្រែនបានប្រកាសថា ហាមឃាត់យន្តហោះ
ទាំងឡាយនៃក្រុមហ៊ុនអាកាសចរណ៍ Aeroflot និង Transaero របស់រុស្ស៊ីហោះហើរ
ឆ្លងដែនអាកាសប្រទេសនេះក៏ចាប់ពីថ្ងៃទី២៥ តុលាដែរ៕