រុស្ស៊ីព្រមានអំពីផលវិបាកនៅស៊ីរីប្រសិនបើប្រធានាធិបតីលោក Bashar Al Assad ចាកចេញទៅ
![រុស្ស៊ីព្រមានអំពីផលវិបាកនៅស៊ីរីប្រសិនបើប្រធានាធិបតីលោក Bashar Al Assad ចាកចេញទៅ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2016_10_24/nga canh bao.png) |
អ្នកនាំពាក្យ វិមានក្រឹមឡាំង លោក Dmitry Peskov |
(VOVworld)-នាថ្ងៃទី២២តុលាអ្នកនាំពាក្យ វិមានក្រឹមឡាំង លោក Dmitry Peskov
បាន អះអាងថា ការចាកចេញទៅរបស់ ប្រធានាធិបតីលោក Bashar Al Assad នឹងនាំ
មកនូវ ជ័យជម្នះសម្រាប់ពួកភេរវករនិងរលកជនភៀសខ្លួនថ្មី។ ហើយនេះជាផលវិ
បាកដ៏គ្រោះ ថ្នាក់គ្របដណ្តបលើតំបន់នេះទាំងមូលផងដែរ។ យោងតាមលោករូប
នេះថា ដើម្បីឆ្ពោះ ទៅដំណោះស្រាយនយោបាយមួយ លោក Basshar Al Assad ត្រូវ
រក្សាដដែល ដំណែងរបស់ខ្លួននៅស៊ីរី។ គួររំលឹកឡើងវិញថា ជម្លោះអូសបន្លាយរយៈ
ពេល៦ឆ្នាំកម្លងមកនៅស៊ីរីដែលមិនទាន់រកឃើញច្រកចេញដោយសារការខ្វែងគំនិត
រវាងរុស្ស៊ីនិងលោកខាងលិច ពាក់ព័ន្ធទៅនឹងអនាគតរបស់ លោក Basshar Al Assad ។
ភាគីប្រឆាំងនៅស៊ីរីដោយលោកខាងលិចឈរនៅខាងក្រោយនោះ បានទាមទារឲ្យ
លោក Basshar Al Assad ត្រូវចាកចេញពីដំណែង។ ក្នុងពេលជាមួយគ្នានោះ រដ្ឋាភិ
បាលស៊ីរីនិងរុស្ស៊ីបានចាត់ទុកថា អនាគតរបស់ លោក Basshar Al Assad ត្រូវបាន
សម្រេចដោយប្រជាជនស៊ីរីផងដែរ៕