|
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (រូបថត៖AFP/TTXVN) |
(VOVworld) - រុស្ស៊ីលែងកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយអ៊ុយក្រែន។សេចក្ដី
ប្រកាសពោលខាងលើត្រូវបានប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នាំចេញនាថ្ងៃ
ទី១៩ សីហា នៅឧបទ្វីបគ្រីមេ។លោក Putin សំដែងក្ដីសង្ឃឹមថា អ៊ុយក្រែននឹងដោះ
ស្រាយយ៉ាងត្រឹមត្រូវនូវវិបត្តិការទូតជាមួយម៉ូស្គូ ដែលចាប់ផ្ដើម ពីការចោទប្រកាន់
អំពីឧបាយកលភេរវកម្មនៅឧបទ្វីបនេះ។ថ្លែងមតិនៅកិច្ចប្រជុំ មួយជាមួយក្រុម
ប្រឹក្សាសន្តិសុខ លោក Putin បានសង្កត់ធ្ងន់ថា នឹងបង្កឱកាស សំរាប់ជំនួបសន្ទនា
ដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងជាមួយអ៊ុយក្រែន ហើយឲ្យដឹងថែម ទៀតថា មជ្ឈដ្ឋាន
រុស្ស៊ីនឹងពិភាគ្សាអំពីវិធានការសន្តិសុខបំពេញបន្ថែមចាំបាច់ ដើម្បីការពារគ្រីមេ
យ៉ាងល្អថែមទៀតនាពេលអនាគត៕