លើកតម្កើងគំរូសិក្សារៀនសូត្រ និងធ្វើតាមគំរូសីលធម៌ហូជីមិញ
(VOVWORLD) - សមូហភាពចំនួន ២៤ និងបុគ្គលចំនួន ៦១ ត្រូវបានលើកតម្កើង ដោយសារមានស្នាដៃល្អ ហើយខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ រចនាបទហូជីមិញុ។
ពិធីលើកតម្កើងគំរូសិក្សារៀនសូត្រ និងធ្វើតាមគំរូសីលធម៌ហូជីមិញ |
នាព្រឹកថ្ងៃទី ១៤ ឧសភា គណៈកម្មាធិការរណសិរ្សរណសិរ្សមាតុភូមិវៀតណាម ទីក្រុងហូជី មិញបានរៀបចំពីធីជួបសំណេះ សំណាលក្នុងឱកាសរំលឹកខួបលើកទី ១៣០ នាំទិវាកំណើតរបស់លោកប្រធានហូជីមិញ (១៩ ឧសភា ឆ្នាំ ១៨៩០ - ១៩ ឧសភា ឆ្នាំ ២០២០) និងលើកតម្កើងគំរូ ដែលមានស្នាដៃល្អក្នុងការសិក្សារៀន សូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ រចនាបទហូជីមិញ សម្រាប់ ដំណាក់ កាល ២០១៩ - ២០២០ ។
ក្នុងឱកាសនេះ មានសមូហភាពចំនួន ២៤ និងបុគ្គលចំនួន ៦១ ត្រូវបាន លើកតម្កើង ដោយសារមានស្នាដៃល្អ ហើយ ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ រចនាបទហូជីមិញុ។ លោក Hua Vinh Phuc អនុប្រធានអចិន្ត្រៃយ៍នៃគណៈ កម្មាធិការរណសិរ្សមាតុភូមិវៀតណាម ខ័ណ្ឌទី ១ បានសំណេះសំណាលថា៖ “កម្មភិបាល បុគ្គលិកគ្រប់រូបបានសិក្សារៀនសូត្រតាមគំរូលោកប្រធានហូជីមិញ ដើម្បីបំពេញការងារបម្រើប្រជាជនឲ្យបានល្អប្រសើរ។ នារយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ យើងខ្ញុំបានសង្កេតឃើញថា មិនត្រឹមតែបក្សជនប៉ុណ្ណោះទេ ថែមទាំងប្រជាជនទូទៅក៏មានការយល់ដឹងយ៉ាងច្បាស់លាស់ ហើយចូលរួមក្នុងកិច្ចការពារជាតិ សន្តិសុខសង្គមនៅតាមមូលដ្ឋានផងដែរ”៕