លើកទឹកចិត្តយុវជនវៀតណាមចូលរួមការពារបរិស្ថាន

(VOVWORLD) - ទិវាបុណ្យនេះមានសកម្មភាពគួរឲ្យទាក់ទាញជាច្រើន សម្រាប់មិត្តវ័យ ក្មេងនិងក្រុមគ្រួសារលេងកំសាន្តផង ហើយស្វែងយល់ចំណេះដឹងស្ដីពីបរិ ស្ថានតាមរយៈល្បែងលេង វណ្ណកម្មបោះពុម្ភផ្សាយដ៏ជិតស្និទ្ធជាមួយគ្រួសារ និងកុមារ និងឈុតសម្ដែងសិល្បៈដ៏វិសេសវិសាលរបស់បណ្ដាមិត្តវ័យក្មេង និងអ្នកស្ម័គ្រចិត្តទៀតផង។
លើកទឹកចិត្តយុវជនវៀតណាមចូលរួមការពារបរិស្ថាន - ảnh 1យុទ្ធនាការ “ខ្ញុំជ្រើសរើសភពផែនដីបៃតង” គឺសំដៅលើកកំពស់មនសិការ សូរសម្លេងនិងជំរុញការចូលរួមរបស់កុមារ យុវជន និងយុវជនជំទង់វៀតណាមក្នុងការរួមដៃគ្នាដោះស្រាយបញ្ហាបរិស្ថាននានា។

នាថ្ងៃទី៤ តុលា នៅទីក្រុងហាណូយ វិទ្យាស្ថានស្រាវជ្រាវ គ្រប់គ្រង អភិវឌ្ឍប្រកបដោយចីរភាព (MSD) បានសហការជាមួយមូលនិធិ “ដើម្បី កំពស់វៀតណាម” និងសាលារៀន TH បានរៀបចំទិវាបុណ្យ “ខ្ញុំជ្រើសរើស ភពផែនដីបៃតង - សម្លេងរបស់យុវជន យុវជនជំទង់និងកុមារវៀតណាម ដើម្បីបរិស្ថាន”។

ទិវាបុណ្យនេះមានសកម្មភាពគួរឲ្យទាក់ទាញជាច្រើន សម្រាប់មិត្តវ័យ ក្មេងនិងក្រុមគ្រួសារលេងកំសាន្តផង ហើយស្វែងយល់ចំណេះដឹងស្ដីពីបរិ ស្ថានតាមរយៈល្បែងលេង វណ្ណកម្មបោះពុម្ភផ្សាយដ៏ជិតស្និទ្ធជាមួយគ្រួសារ និងកុមារ និងឈុតសម្ដែងសិល្បៈដ៏វិសេសវិសាលរបស់បណ្ដាមិត្តវ័យក្មេង និងអ្នកស្ម័គ្រចិត្តទៀតផង។

គួរជម្រាបបន្ថែមទៀតថាចាប់ពីខែសីហាដល់ខែតុលាឆ្នាំ២០២០ វិទ្យាស្ថាន MSD បានបំផុសយុទ្ធនាការ “ខ្ញុំជ្រើសរើសភពផែនដីបៃតង” សំដៅ លើកកំពស់មនសិការ សូរសម្លេងនិងជំរុញការចូលរួមរបស់កុមារ យុវជន និងយុវជនជំទង់វៀតណាមក្នុងការរួមដៃគ្នាដោះស្រាយបញ្ហាបរិស្ថាននានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ