លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញទទួលជួបឯកអគ្គរាជទូតជប៉ុន

(VOVWORLD) - នារសៀលថ្ងៃទី ១៣ សីហា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញទទួលជួបឯកអគ្គរាជទូតជប៉ុនប្រចាំនៅវៀតណាម លោក Ito Naoki មកជួបសម្ដែងការគួរសម ក្នុងឱកាសដែលលោកចាប់ផ្តើមអាណត្តិបេសកកម្មនៅវៀតណាម។ 
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញទទួលជួបឯកអគ្គរាជទូតជប៉ុន - ảnh 1លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ  និងលោកឯកអគ្គរាជទូត Ito Naoki។ (រូបថត៖ VNA)

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឲ្យលោកឯកអគ្គរាជទូត Ito Naoki សម្របសម្រួលយ៉ាងសកម្មក្នុងការអនុវត្តក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយឈរលើមូលដ្ឋាននៃបាវចនា “ស្មោះស្ម័គ្រ មនោសញ្ចេតនា ជឿទុកចិត្ត ជាក់ស្ដែង ប្រសិទ្ធភាព” តាមនោះនាំទំនាក់ទំនងវៀតណាម - ជប៉ុន អភិវឌ្ឍន៍ជាមួយ "៦ ចំណុចបន្ថែមទៀត" ក្នុងអំឡុងពេលអាណត្តិនៅវៀតណាម។ ទីមួយ ពង្រឹងទំនុកចិត្តខាងនយោបាយឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។ ទីពីរ ពង្រឹងកិច្ចសហប្រតិបត្តិការនិងការចងសម្ព័ន្ធសេដ្ឋកិច្ចឲ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពបន្ថែមទៀត។ ទីបី ពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ទៅក្នុងវិស័យថ្មីៗដូចជា ការធ្វើបរិវត្តកម្មឌីជីថល បរិវត្តកម្មបៃតង នវានុវត្តន៍ ការបំភាយឧស្ម័នសូន្យសុទ្ធ... តាមរយៈគំនិតផ្តួចផ្តើមអំពីសហគមន៍អាស៊ីបំភាយឧស្ម័នសូន្យសុទ្ធ(AZEC)។ ទីបួន ជំរុញការផ្ទេរបច្ចេកវិទ្យា និងនវានុវត្តន៍ឱ្យកាន់តែជាក់ស្ដែង និងមានប្រសិទ្ធភាពបន្ថែមទៀត។ ទីប្រាំ ជំរុញការតភ្ជាប់ធនធានមនុស្ស កិច្ចសហប្រតិបត្តិការលើវិស័យការងារ កិច្ចសហប្រតិបត្តិការមូលដ្ឋាន ការផ្លាស់ប្តូរវប្បធម៌ ការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅបន្ថែមទៀត។ ទីប្រាំមួយ លោកនាយករដ្ឋមន្ត្រីស្នើឱ្យពង្រឹងកិច្ចសហប្រតិបត្តិការទៅវិញទៅមកឱ្យកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាពបន្ថែមទៀត ក្នុងបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា។

រីឯខ្លួនវិញ លោកឯកអគ្គរាជទូត Ito Naoki បានសង្កត់ធ្ងន់ថា ភារកិច្ចសំខាន់បំផុតក្នុងអំឡុងពេលបំពេញការងារនៅវៀតណាមនោះគឺធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ជប៉ុនឆ្ពោះទៅកាន់រយៈពេល៥០ឆ្នាំខាងមុខ; ខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីវៀតណាមនិងជប៉ុនដល់ ១០០ ពាន់លានដុល្លារអាមេរិក បន្ទាប់ពីរយៈពេល ១០ ឆ្នាំ; ជំរុញគម្រោង ODA ថ្មីសម្រាប់វៀតណាមក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ; សម្របសម្រួលជំរុញគំនិតផ្តួចផ្តើមរួមវៀតណាម - ជប៉ុនក្នុងយុគសម័យថ្មី ដើម្បីកែលម្អបរិយាកាសវិនិយោគរបស់វៀតណាម។ លោកឯកអគ្គរាជទូត Ito ក៏បាននិយាយផងដែរថា ជប៉ុននឹងសហការក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យ semiconductor និង AI សម្រាប់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ