លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបជាមួយប្រធានសភាប្រឹក្សា នយោបាយប្រជាជនចិន លោក Wang Huning
(VOVWORLD) - នារសៀលថ្ងៃទី ២៥ កក្កដា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទទួលជួបលោក Wang Huning សមាជិកអចិន្ត្រៃយ៍នៃ ការិយាល័យនយោបាយបក្សកុម្មុយនិស្តចិន ប្រធានសភាប្រឹក្សានយោបាយប្រជាជន ទូទាំងប្រទេសចិន តំណាងពិសេសរបស់លោក Xi Jinping អគ្គលេខាបក្សនិងជា ប្រធានរដ្ឋចិន ដែលដឹកនាំគណៈប្រតិភូបក្សកុម្មុយនិស្តចិនមកកាន់វៀតណាម ដើម្បី ចូលរួមពិធីគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងលោក Wang Huning សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយចិន ប្រធានសភាប្រឹក្សានយោបាយប្រជាជន ទូទាំងប្រទេសចិន។ (រូបថត៖ VGP) |
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រជូនចំពោះគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ដែលបានផ្ញើ សារទូរលេខរំលែកទុក្ខដល់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងបាន បញ្ជូនគណៈប្រតិភូតំណាងទៅគោរពវិញ្ញាណក្ខន្ធ និងចូលរួមពិធីបុណ្យសពរបស់អគ្គ លេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong។ លោកនាយករដ្ឋមន្ត្រីក៏ បានវាយតម្លៃខ្ពស់ចំពោះការដែល ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ សារព័ត៌មាន ប្រព័ន្ធ ផ្សព្វផ្សាយ និងបញ្ញាវ័ន្តគ្រប់មជ្ឈដ្ឋានរបស់ចិន បានសរសេរអត្ថបទ និងអត្ថាធិប្បាយ ជាច្រើនដែលបង្ហាញពីការគោរពនិងសេចក្ដីសោកស្ដាយទុក្ខចំពោះលោកអគ្គលេខា បក្ស Nguyen Phu Trong ផងដែរ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា វៀតណាមត្រៀមខ្លួន ជាស្រេចរួមជាមួយចិន ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព នូវការយល់ដឹងរួមជាន់ ខ្ពស់តាមទិសដៅដែលបានកំណត់ដោយលោកអគ្គលេខាបក្ស Nguyen Phu Trong និងលោកអគ្គលេខាបក្ស ប្រធានរដ្ឋ Xi Jinping។
រីឯខ្លួនវិញ លោក Wang Huning បានសម្តែងនូវក្ដីសោកស្ដាយយ៉ាងជ្រាលជ្រៅ របស់បក្ស រដ្ឋ និងប្រជាជនចិន ចំពោះលោកអគ្គលេខាបក្ស Nguyen Phu Trong ដែល ជាមិត្តដ៏មហិមាររបស់ប្រជាជនចិន។ លោក Wang Huning បានសង្កត់ធ្ងន់ថា ប្រទេស ចិនគាំទ្រវៀតណាមយ៉ាងខ្ជាប់ខ្ជួនក្នុងការដើរតាមមាគ៌ាអភិវឌ្ឍន៍ដោយសមស្របនឹងស្ថានភាពរបស់វៀតណាម បន្តជំរុញបុព្វហេតុកសាងសង្គមនិយមឲ្យបានរីកចម្រើន ឥតឈប់ឈរ។ លោកក៏ជឿជាក់ថា ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហ ប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ និងប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍន៍តាម ទិសដៅដែលបានដាក់ចេញដោយលោកអគ្គលេខាបក្ស ប្រធានរដ្ឋ Xi Jinping និង លោកអគ្គលេខាបក្ស Nguyen Phu Trong៕