លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបលោក ហ៊ុន ម៉ានី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជនរបស់គណបក្សប្រជាជនកម្ពុជា

(VOVWORLD) - នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានចាត់ទុកថា នាពេលខាងមុខ ភាគីទាំងពីរចាំបាច់ត្រូវបន្តពង្រឹង និងពង្រីកចំណង សាមគ្គីភាព និងឯកភាពរវាងប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា; ស្នើឱ្យបន្តជំរុញ ដំណើរទស្សនកិច្ច ជំនួបប្រាស្រ័យជាន់ខ្ពស់ រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និង ជំនួបជាន់ខ្ពស់រវាងប្រមុខនៃបក្សទាំងបីវៀតណាម-ឡាវ-កម្ពុជា; ពិនិត្យ និង អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ហើយ ជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន និងមូលដ្ឋាននៃប្រទេសទាំងពីរ។ 

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបលោក ហ៊ុន ម៉ានី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជនរបស់គណបក្សប្រជាជនកម្ពុជា - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបលោក ហ៊ុន ម៉ានី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជនរបស់គណបក្សប្រជាជនកម្ពុជា។ (រូបថត៖ VGP)
អញ្ជើញថ្លែងក្នុងជំនួបជាមួយលោក ហ៊ុន ម៉ានី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី ៥ កក្កដា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានចាត់ទុកថា នាពេលខាងមុខ ភាគីទាំងពីរចាំបាច់ត្រូវបន្តពង្រឹងនិងពង្រីកចំណង សាមគ្គីភាព និងឯកភាពរវាងប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា; ស្នើឱ្យបន្តជំរុញ ដំណើរទស្សនកិច្ច ជំនួបប្រាស្រ័យជាន់ខ្ពស់ រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និង ជំនួបជាន់ខ្ពស់រវាងប្រមុខនៃបក្សទាំងបីវៀតណាម-ឡាវ-កម្ពុជា; ពិនិត្យ និង អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ហើយជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន និងមូលដ្ឋាននៃប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរបន្តជំរុញការតភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការតភ្ជាប់គមនាគមន៍ រួមគ្នាឆ្ពោះទៅរកគោលដៅទំហំ ពាណិជ្ជកម្មទ្វេភាគីចំនួន ២០ ពាន់លានដុល្លារអាមេរិកនាពេលឆាប់ៗនេះ។
លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យ ភាគីទាំងពីរត្រូវខិតខំប្រឹងប្រែងសម្រេច ការងារខ័ណ្ឌសីមាបោះបង្គោលព្រំដែនដែលនៅសេសសល់ ដើម្បីកសាងខ្សែព្រំដែន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ទន្ទឹមនឹងនោះ ជំរុញការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន ការឃោសនា និងចលនាប្រជាជន ជាពិសេសយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ ដើម្បីថែរក្សា និងពូនជ្រុំទំនាក់ទំនង អ្នកជិតខាងល្អ មិត្តភាព និងសាមគ្គីភាពដ៏ជិតស្និទ្ធរវាងវៀតណាម និងកម្ពុជា។ ក្នុង ឱកាសនេះ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យភាគីកម្ពុជា បន្តយកចិត្តទុកដាក់ និង ដោះស្រាយការលំបាកជូនប្រជាពលរដ្ឋដើមកំណើតវៀតណាមនៅកម្ពុជាផងដែរ។
រីឯខ្លួនវិញ លោក ហ៊ុន ម៉ានី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈ ចលនាមហាជនរបស់គណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ ថា លោកនឹងខិតខំប្រឹងប្រែងជាមួយគណៈចលនាមហាជននៃគណៈកម្មាធិការ កណ្ដាល គណបក្សប្រជាជនកម្ពុជា សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភាគីវៀត ណាម ដើម្បីថែរក្សា ពូនជ្រុំ និងលើកកម្ពស់ទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាព ប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំយូរអង្វែង លើគ្រប់វិស័យជាមួយ វៀតណាមឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព; រួមទាំងបន្តឃោសនា យ៉ាងទូលំទូលាយដល់ប្រជាជន ជាពិសេសយុវជនជំនាន់ក្រោយរបស់កម្ពុជាអំពីតម្លៃ និងទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ និងប្រជាជាតិ ទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ