លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បញ្ជាឲ្យចាប់ផ្ដើមសាងសង់ស្ថានីយ T3 នៃអាកាសយានដ្ឋាន Tan Son Nhat ក្នុងត្រីមាសទី៣ឆ្នាំនេះ

(VOVWORLD) - ស្ថានីយអ្នកដំណើរ T3 នឹងអាចបម្រើអ្នកដំណើរចំនួនជាង ២០ លាននាក់ក្នុងមួយឆ្នាំ។ 
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បញ្ជាឲ្យចាប់ផ្ដើមសាងសង់ស្ថានីយ T3 នៃអាកាសយានដ្ឋាន Tan Son Nhat ក្នុងត្រីមាសទី៣ឆ្នាំនេះ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ទៅត្រួតពិនិត្យការអនុវត្តគម្រោងសាងសង់ស្ថានីយអ្នកដំណើរ T3 នៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat។ (រូបថត៖ VGP)

ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចការងារនៅទីក្រុងហូជីមិញ នារសៀលថ្ងៃទី៩ ខែកក្កដា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញទៅត្រួតពិនិត្យការអនុវត្តគម្រោងសាងសង់ស្ថានីយអ្នកដំណើរ T3 នៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat។

ក្នុងឆ្នាំ ២០២០ រដ្ឋាភិបាលសម្រេចចិត្តអនុម័តលើគោលជំហរវិនិយោគសាងសង់ស្ថានីយអ្នកដំណើរ T3 នៅអាកាសយានដ្ឋាន Tan Son Nhat ដើម្បីដោះស្រាយបញ្ហាផ្ទុកលើសសមត្ថភាពនៃអាកាសយានដ្ឋាននេះ។ តាមនោះ ស្ថានីយអ្នកដំណើរ T3 នឹងអាចបម្រើអ្នកដំណើរចំនួនជាង ២០ លាននាក់ក្នុងមួយឆ្នាំ។ ដើម្បីសម្រេចរួចរាល់គម្រោងនេះ គ្រោងនឹងចំណាយរយៈពេល ៣៧ ខែគិតចាប់ពីថ្ងៃបើកការដ្ឋានសាងសង់។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏បានបញ្ជាឲ្យខិតខំប្រឹងប្រែងសម្រេចរួចរាល់ការងារត្រៀមរៀបចំវិនិយោគ ហើយចាប់ផ្ដើមសាងសង់ក្នុងត្រីមាសទី៣នៃឆ្នាំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ