លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ អញ្ជើញថ្លែងនៅកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន

(VOVWORLD) - ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នារសៀលថ្ងៃទី ៨ តុលា នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាដ៏សំខាន់នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន (ASEAN BIS)។

លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ អញ្ជើញថ្លែងនៅកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាដ៏សំខាន់នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន (ASEAN BIS)។ (រូបថត៖ VOV)

លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់សហគ្រាស និងសហគ្រិននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយស្នើឱ្យសហគ្រាសនិងសហគ្រិនបន្តរួមចំណែក ដើម្បីឲ្យបណ្តាប្រទេសអាស៊ានអាចបន្តពង្រីកសាមគ្គីភាព ឯកភាព ភាពខ្លួនទីពឹងខ្លួន ភាពធន់ និងជាស្នូលនៃកំណើន ក៏ដូចជាគាំទ្ររដ្ឋាភិបាលប្រទេសអាស៊ាននានាក្នុងការសម្រេចបាននូវគោលដៅដែលបានកំណត់។ លោកនាយករដ្ឋមន្ត្រីបានស្នើនូវភារកិច្ចមួយចំនួនសម្រាប់សហគ្រាសនិងសហគ្រិនអាស៊ាននាពេលខាងមុខ ដោយសង្កត់ធ្ងន់លើការជំរុញការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ សហគ្រិនភាព ជាពិសេសក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន។ លោកនាយករដ្ឋមន្ត្រីក៏បានអំពាវនាវឲ្យសហគ្រាស និងសហគ្រិនបរទេសបន្តវិនិយោគ និងសហប្រតិបត្តិការនៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ