លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc៖ បន្តជួយឧបត្ថម្ភប្រជាជនជំនះ ពុះពារលើផលវិបាកដោយសារគ្រោះទឹកជំនន់

(VOVWORLD) - អញ្ជើញថ្លែងនៅជំនួបធ្វើការ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ទៅលើស្មារតី “អ្វីៗគ្រប់បែបយ៉ាងដើម្បីជីវភាពរស់នៅ ដ៏សុខសាន្តត្រាណរបស់ប្រជាជន ត្រៀមខ្លួនជាស្រេចពលីជីវិតដើម្បី សង្គ្រោះប្រជាជន ជួយឧបត្ថម្ភប្រជាជននៅពេលជួបគ្រោះថ្នាក់” ជាពិសេស គឺនៅតាមតំបន់ដែលកើតមានគ្រោះធម្មជាតិយ៉ាងញឹកញាប់ដូចនៅកងយោធ ភូមិភាគលេខ៤។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc៖ បន្តជួយឧបត្ថម្ភប្រជាជនជំនះ ពុះពារលើផលវិបាកដោយសារគ្រោះទឹកជំនន់ - ảnh 1លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញថ្លែងមតិបញ្ជាដឹកនាំនៅក្នុងជំនួបធ្វើការជាមួយកងយោធភូមិភាគលេខ៤។ (រូបថត៖ TTXVN) 

នាព្រឹកថ្ងៃទី១៦ តុលា នៅទីក្រុង Vinh ខេត្ត Nghe An នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទៅសាក សួរសុខទុក្ខនិងជួបធ្វើការដោយវិសាមញ្ញជាមួយបញ្ជាការដ្ឋានកងយោធភូមិភាគលេខ៤។ ដំណើរទស្សនកិច្ចលើកនេះប្រព្រឹត្តទៅក្នុងបរិបទដែល កម្លាំង ប្រដាប់អាវុធនៃកងយោធភូមិភាគលេខ៤កំពុងខិតខំប្រឹងប្រែងជួយឧបត្ថម្ភប្រជាជននៅតំបន់ភាគកណ្ដាលក្នុងការទប់ទល់ ជំនះពុះពារលើផលវិបាក ដែលបណ្ដាលមកពីគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុតចាប់ពីដើមឆ្នាំមក។

អញ្ជើញថ្លែងនៅជំនួបធ្វើការ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ទៅលើស្មារតី “អ្វីៗគ្រប់បែបយ៉ាងដើម្បីជីវភាពរស់នៅ ដ៏សុខសាន្តត្រាណរបស់ប្រជាជន ត្រៀមខ្លួនជាស្រេចពលីជីវិតដើម្បី សង្គ្រោះប្រជាជន ជួយឧបត្ថម្ភប្រជាជននៅពេលជួបគ្រោះថ្នាក់” ជាពិសេស គឺនៅតាមតំបន់ដែលកើតមានគ្រោះធម្មជាតិយ៉ាងញឹកញាប់ដូចនៅកងយោធ ភូមិភាគលេខ៤។

លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យក្រសួងការពារជាតិក៏ដូចជាកងយោធ ភូមិភាគលេខ៤រៀបចំពិធីបុណ្យសពឲ្យបានហ្មត់ចត់និងឱឡារិកចំពោះ បណ្ដាកម្មាភិបាលនិងយុទ្ធជនដែលបានពលីជីវិតក្នុងឧប្បត្តិហេតុនៅរោង ចក្រវារីអគ្គីសនី Rao Trang ៣ ហើយទៅសាកសួរសុខទុក្ខ លើកទឹកចិត្តនិង ចែករំលែកការឈឺចាប់ដ៏ធំធេងនេះជាមួយក្រុមគ្រួសារញាតិសន្ដានរបស់ ជនរងគ្រោះផងដែរ។     

លោកនាយករដ្ឋមន្រ្តីក៏បានបញ្ជាដឹកនាំឲ្យកងយោធភូមិភាគលេខ៤ បន្តអនុវត្តឲ្យបានល្អនូវការងារធានាសន្តិសុខ សុវត្ថិភាពសម្រាប់ប្រជាជន មិនទុកឲ្យករណីប្រហាក់ប្រហែលកើតមានឡើងគួរឲ្យភ្ញាក់ផ្អើល ក្នុងបរិបទ ដែលខ្យល់ព្យុះថ្មីៗនឹងបន្តបោកបក់មកលើតំបន់ភាគកណ្ដាល។ ទន្ទឹមនឹង នោះ បន្តរួមសហការជាមួយខេត្ត Thua Thien-Hue ស្វែងរកបណ្ដាកម្មករ ដែលកំពុងបាត់ខ្លួននៅតំបន់រោងចក្រវារីអគ្គីសនី Rao Trang ៣ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ