លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc៖ ស្មារតីស្នេហាជាតិជួយវៀតណាមជំនះពុះពាររាល់ការលំបាក

(VOVWORLD) - នាព្រឹកថ្ងៃទី ១៥ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ប្រធានក្រុមប្រឹក្សាប្រឡងប្រណាំង-លើកសរសើរមជ្ឈឹម បានអញ្ជើញដឹកនាំកិច្ចប្រជុំនៃក្រុមប្រឹក្សា។ 
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc៖ ស្មារតីស្នេហាជាតិជួយវៀតណាមជំនះពុះពាររាល់ការលំបាក - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថតៈ VGP/Quang Hieu) 

អញ្ជើញថ្លែងមតិបិទបញ្ចប់កិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានមានប្រសាសន៍ថា ស្ថានភាពក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២០ ពិតជាពិសេសណាស់ ហើយត្រូវឲ្យមានការវាយតម្លៃដ៏ទូលំទូលាយ ដើម្បីអាចមើលឃើញពីការខិតខំប្រឹងប្រែងរបស់ប្រព័ន្ធនយោបាយទាំងមូល ក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ។ បើតាមលោកនាយករដ្ឋមន្រ្តី អ្វីៗ ដែលសំខាន់បំផុតនោះគឺស្មារតីស្នេហាជាតិ ស្មារតីជនជាតិ ក៏ដូចជាសេចក្តីជំនឿរបស់ប្រជាជនទៅលើបក្សនិងរដ្ឋ ក្នុងបរិបទអាកាសធាតុអាក្រក់ ហើយជំងឺរាតត្បាតកូវីដ ១៩ ឆ្លងរាលដាលជុំវិញសកលលោក ដែលធ្វើឲ្យពិភពលោកវិលវល់និងវៀតណាមក៏រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ លោកនាយករដ្ឋមន្រ្តីបានលើកឡើងថា៖ “ក្នុងចលនាប្រឡងប្រណាំងនេះ ត្រូវផ្សព្វផ្សាយឲ្យប្រជាជនទាំងមូល កុំធ្វេសប្រហែស ទុកឲ្យជំងឺវិលត្រឡប់វិញឲ្យសោះ។ នេះគឺជាការទទួលខុសត្រូវដ៏ធំធេងរបស់ប្រព័ន្ធនយោបាយគ្រប់លំដាប់ថ្នាក់និងមូលដ្ឋាន។ ទីពីរ គឺព្យាយាមមិនធ្វើឱ្យសេដ្ឋកិច្ចប្រេះស្រាំ បង្កើតការងារធ្វើនិងធានាកំណើនចាំបាច់ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ តម្រូវការទាំងពីរនេះ ត្រូវដើរទន្ទឹមនឹងគ្នាផងដែរ”

ឈរលើស្មារតីនេះ លោកនាយករដ្ឋមន្រ្តីបានយល់ព្រមតាមសំណើរបស់គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុ ភូមិវៀតណាម ក្នុងការបំផុសចលនាមួយចំនួន ដូចជា ប្រជាជនទាំងមូលសន្សំសំចៃ ចំណាយប្រភពធន ធានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងជំនះរាល់ការលំបាកជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ