លោកប្រធានរដ្ឋ To Lam៖ សារព័ត៌មានវៀតណាមជំរុញយ៉ាងខ្លាំងការធ្វើបរិវត្តកម្មឌីជីថលនិងនវានុវត្តន៍

(VOVWORLD) - រំលឹកខួបលើកទី ៩៩ ទិវាសារព័ត៌មានបដិវត្តន៍
វៀតណាម (ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ១៩២៥ - ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៤) នាយប់ថ្ងៃទី ២១ ខែមិថុនា នៅទីក្រុង ហាណូយ ប្រធានរដ្ឋវៀតណាមលោក To Lam បានអញ្ជើញចូលរួម ថ្លែងសុន្ទរកថា និង ប្រគល់រង្វាន់នៅពិធីប្រគល់ពានរង្វាន់សារព័ត៌មានជាតិលើកទី ១៨។

លោកប្រធានរដ្ឋ To Lam៖ សារព័ត៌មានវៀតណាមជំរុញយ៉ាងខ្លាំងការធ្វើបរិវត្តកម្មឌីជីថលនិងនវានុវត្តន៍ - ảnh 1ប្រធានរដ្ឋវៀតណាមលោក To Lam បានអញ្ជើញចូលរួម ថ្លែងសុន្ទរកថា និងប្រគល់រង្វាន់នៅពិធីប្រគល់ពានរង្វាន់សារព័ត៌មានជាតិលើកទី ១៨។ (រូបថត៖ VOV)
ថ្លែងមតិក្នុងពិធីនេះ លោកប្រធានរដ្ឋ To Lam បានស្នើឱ្យផ្តោតសំខាន់លើការ កសាងជួរអ្នកសារព័ត៌មានដែលពិតជាយុទ្ធជនលើសមរភូមិវប្បធម៍និងមនោគមវិជ្ជា ដែលរួមចំណែកដោយអស់ពីចិត្តពីថ្លើមជានិច្ចដើម្បីបុព្វហេតុរួម។ លោកប្រធានរដ្ឋ To Lam បានសង្កត់ធ្ងន់ថា៖
“លើកកំពស់តួនាទីនៃសារព័ត៌មាន ដែលជាឧបករណ៍ក្នុងការតស៊ូសង្គម តស៊ូ ជាតិ តស៊ូវណ្ណៈ ពិតជាអាវុធមុតស្រួច ប្រកបដោយប្រសិទ្ធភាពរបស់បក្សលើសមរភូមិ មនោគមវិជ្ជា។ ផ្តោតលើការឃោសនា លើកទឹកចិត្ត និងប្រមូលផ្តុំមហាជន ដើម្បីអនុវត្ត គោលមាគ៌ាដឹកនាំរបស់បក្ស; អប់រំ និងណែនាំគ្រប់ស្រទាប់វណ្ណៈក្នុងសង្គមឱ្យធ្វើ សកម្មភាពស្របតាមស្តង់ដារ សីលធម៌សង្គមនិយម; តស៊ូប្រឆាំងនឹងទស្សនៈខុសឆ្គង និងអមិត្ត; ចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងភាពអវិជ្ជ មាន; បំផុស និងជំរុញដោយឥតឈប់ឈរនូវសេចក្ដីប្រាថ្នានៃការអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើន សុភមង្គល ឆន្ទៈជំនះពុះពារលើការលំបាក បញ្ហាប្រឈម និង សុទិដ្ឋិនិយម ស្មារតីខ្លួនពីពឹងខ្លួន មោទនភាពជាតិ កសាង និងពង្រីកផែនមហាសាមគ្គី ជនជាតិទាំងមូល បង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍របស់ប្រទេសជាតិ”។
លោកប្រធានរដ្ឋក៏បានស្នើឱ្យសារព័ត៌មានជំរុញយ៉ាងខ្លាំងការធ្វើបរិវត្តកម្មឌីជីថល និងនវានុវត្តន៍; ព័ត៌មានបដិវត្តន៍ត្រូវតែក្លាយជាចរន្តព័ត៌មានស្នូលនៅក្នុងលំហ ឌីជីថល ព្រមទាំង ផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្សនៅលើផ្លាតហ្វម ឌីជីថល និងធនធានមនុស្សប្រកបដោយវិជ្ជាជីវៈផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ