លោកប្រធានរដ្ឋ Vo Van Thuong អញ្ជើញចូលរួមពិធីប្រគល់កិត្តិនាមសិល្បករ ប្រជាជន សិល្បករឆ្នើមលើកទី១០

(VOVWORLD) - នាព្រឹកថ្ងៃទី៦ ខែមីនា ពិធីប្រគល់កិត្តិនាមសិល្បករប្រជាជន សិល្បករឆ្នើមលើក ទី១០ ត្រូវបានប្រារព្វធ្វើឡើងនៅរោងមហោស្រពទីក្រុងហាណូយ។ ប្រធានរដ្ឋវៀត ណាមលោក Vo Van Thuong បានអញ្ជើញចូលរួម ថ្លែងសុន្ទរកថា និងប្រគល់កិត្តិនាម សិល្បករប្រជាជនជូនបណ្ដាសិល្បករ។

លោកប្រធានរដ្ឋ Vo Van Thuong អញ្ជើញចូលរួមពិធីប្រគល់កិត្តិនាមសិល្បករ ប្រជាជន សិល្បករឆ្នើមលើកទី១០ - ảnh 1លោកប្រធានរដ្ឋ Vo Van Thuong អញ្ជើញថ្លែងនៅពិធី។ (រូបថត៖ VOV)
នៅពិធីនេះ មានសិល្បករប្រជាជនចំនួន ១២៥ នាក់ និងសិល្បករឆ្នើមចំនួន ២៦៤ នាក់ ត្រូវបានលើកតម្កើង។ ទាំងនេះគឺជាសិល្បករមានទេពកោសល្យលេចធ្លោ ដោយមានការលះបង់ជាច្រើនក្នុងការអភិវឌ្ឍវប្បធម៌សិល្បៈជាតិ។ អញ្ជើញថ្លែងនៅ ពិធីនេះ លោកប្រធានរដ្ឋ Vo Van Thuong បានសង្កត់ធ្ងន់ថា សិល្បករដែលទទួលបាន កិត្តិនាមលើកនេះ បានបង្កើតស្នាដៃល្អជាច្រើន ធ្វើឲ្យជីវភាពវប្បធម៌សិល្បៈកាន់តែ ចម្រុះពណ៌ ឆ្លុះបញ្ចាំងយ៉ាងរស់រវើកនូវតថភាពជាក់ស្ដែងក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មីដ៏ មហិមាររបស់ប្រទេសជាតិ រួមចំណែកយ៉ាងសំខាន់ក្នុងការកសាងមូលដ្ឋានគ្រឹះខាង ស្មារតីសម្រាប់សង្គម។
លោកប្រធានរដ្ឋ Vo Van Thuong អញ្ជើញចូលរួមពិធីប្រគល់កិត្តិនាមសិល្បករ ប្រជាជន សិល្បករឆ្នើមលើកទី១០ - ảnh 2លោកប្រធានរដ្ឋប្រគល់កិត្តិនាមសិល្បករប្រជាជនដល់សិល្បការិនី Kim Dung ដែលជាសិល្បការិនីសូត្រកំណាព្យរបស់វិទ្យុសំឡេងវៀតណាម។ (រូបថត៖ VOV)
ដោយវាយតំលៃថា ប្រទេសជាតិកំពុងស្ថិតក្នុងដំណាក់កាល អភិវឌ្ឍន៍ថ្មី ដោយមានឋានៈកាន់តែខ្ពស់ លោកប្រធានរដ្ឋបានស្នើឱ្យបណ្ដាសិល្បករ បន្តពង្រីកយ៉ាងខ្លាំងក្លានូវកម្លាំងពលំនៃវប្បធម៌ និងមនុស្សវៀតណាមក្នុងយុគសម័យថ្មី៖ “ភារកិច្ចសំខាន់បំផុតគឺលើកកំពស់គុណតម្លៃល្អប្រសើរនៃវប្បធម៌និងមនុស្សវៀតណាម លើកកំពស់គុណភាពពលរដ្ឋ និងលក្ខណៈសម្បត្តិរបស់មនុស្សវៀតណាមក្នុង យុគសម័យថ្មី លើកទឹកចិត្តសេចក្តីប្រាថ្នា និងឆន្ទៈឈានឡើង បំផុសស្មារតីសុទិដ្ឋិ និយម ភាពឧស្សាហ៍ព្យាយាមក្នុងពលកម្ម ទំនួលខុសត្រូវ វិន័យ និងភាពច្នៃប្រឌិត; លើកកំពស់មោទនភាពជាតិ ស្មារតីសាមគ្គីភាព ឆន្ទៈខ្លួនទីពឹងខ្លួន និងសេចក្តីប្រាថ្នា ចង់អភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែខ្លាំងមាំមួន សង្គមកាន់តែអារិយ្យធម៌ និងរីក ចម្រើន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ