លោក Donald Trump ស្តីបន្ទោសគណបក្សប្រជាធិបតេយ្យចំពោះការប៉ុនប៉ងធ្វើឃាតលើកទីពីរ
(VOVWORLD) - អតីតប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃទី ១៦ ខែកញ្ញា បានស្តីបន្ទោសសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាធិបតេយ្យចំពោះការធ្វើឃាតលើកទីពីរ។
នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Fox News លោក Trump បានឲ្យដឹងថា សេចក្តីប្រកាសរបស់ប្រធានាធិបតីបច្ចុប្បន្ន លោក Joe Biden និងអនុប្រធានាធិបតី លោកស្រី Kamala Harris គឺជាហេតុផលដែលលោកត្រូវបានគេធ្វើឃាតកាលពីថ្ងៃអាទិត្យកន្លងទៅ។ យោងតាមលោក Trump សេចក្តីប្រកាសរបស់ប្រធានាធិបតី និងអនុប្រធានាធិបតីអាមេរិក ដែលចាត់ទុកលោកជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យរបស់អាមេរិក ជាមួយនឹងការបណ្តឹងប្រឆាំងនឹងលោក បានញុះញង់មុខសញ្ញាមួយចំនួន ដើម្បីរកវិធីធ្វើឃាតលោក។ លើសពីនេះ លោក Trump ក៏បានរិះគន់ការជជែកដេញដោលកាលពីសប្តាហ៍ទៅមិញ ជាមួយអនុប្រធានាធិបតី Harris ថាមានភាពលម្អៀងលើបេក្ខជនគណបក្សប្រជាធិបតេយ្យ នៅពេលដែលអ្នកសម្របសម្រួលទាំងពីរអ្នករបស់ ABC Niux (ABC News) គឺជាអ្នកគាំទ្រលោកស្រី Harris ។
កងកម្លាំងសន្តិសុខមានវត្តមាននៅក្បែរក្លឹបវាយកូនហ្គោល Trump ក្នុងទីក្រុង West Palm Beach រដ្ឋ Florida ជាកន្លែងដែលការបាញ់ប្រហារបានកើតឡើង។ រូបថត៖ រ៉យទ័រ |
នាថ្ងៃអាទិត្យទី១៥ ខែកញ្ញា លោក Trump ត្រូវបានខ្មាន់កាំភ្លើងម្នាក់ប៉ុនប៉ងធ្វើឃាត ខណៈដែលលោកកំពុងលេងកីឡាវាយកូនហ្គោលនៅរដ្ឋ Florida។ នេះជាការប៉ុនប៉ងធ្វើឃាតលោក Trump ជាលើកទី២ ក្នុងរយៈពេលតែ២ខែប៉ុណ្ណោះ។ ជនសង្ស័យត្រូវបានប្ដឹងទៅតុលាការនាថ្ងៃទី ១៦កញ្ញា ពីបទកាន់កាប់កាំភ្លើងមិនស្គាល់លេខស៊េរី និងប្រើប្រាស់កាំភ្លើងនៅពេលកំពុងជាជនជាប់ចោទ។ ជនសង្ស័យអាចនឹងត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋបន្ថែម នៅពេលដែលទីភ្នាក់ងារសមត្ថកិច្ចបន្តស៊ើបអង្កេតលើករណីនេះ៕