លោក Gotabay Rajapaksa ជាប់ឆ្នោតជាប្រធានា ធិបតីនៃប្រទេសស្រីលង្កា
(VOVWORLD) - នាថ្ងៃទី ១៧ ខែវិច្ឆិកា គណៈកម្មការរៀបចំការបោះឆ្នោតស្រីលង្កាបានប្រកាសលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីជាផ្លូវការ។ តាមនោះ បេក្ខជនគណបក្សប្រឆាំងលោក Gotabay Rajapaksa បានឈ្នះក្នុងការបោះឆ្នោតដោយទទួលបានសំឡេងគាំទ្រ ៥២,២៥ ភាគរយ។
លោក Gotabay Rajapaksa ជាប់ឆ្នោតជាប្រធានា ធិបតីនៃប្រទេសស្រីលង្កា (រូបថត៖ Vietnamplus.vn) |
គូប្រជែងសំខាន់របស់លោក Gotabay Rajapaksa គឺលោក Sajith Premadasa រដ្ឋមន្រ្តីក្រសួងលំនៅដ្ឋានបច្ចុប្បន្ននិងជាបេក្ខជននៃគណបក្សឯកភាពជាតិ (UNP) ដែលកាន់អំណាចទទួលបានសំឡេងគាំទ្រ ៤១,៩៩ ភាគរយ។ ប្រធានាធិបតីជាប់ឆ្នោតបានស្បថចូលកាន់តំណែងនៅថ្ងៃទី ១៨ ខែវិច្ឆិកា។
លោក Gotabay Rajapaksa ជាអតីតរដ្ឋមន្រ្តីក្រសួងការពារជាតិស្រីលង្កាបានបើកយុទ្ធនាការធ្វើចលនាបោះឆ្នោតមួយដោយសន្យាធានាសន្តិសុខនិងប្រឆាំងនឹងភាពជ្រុលនិយមសាសនានៅក្នុងប្រទេសមួយដែលមានពុទ្ធសាសនិកភាគច្រើន៕