លោកXí Jìnpíngត្រូវបានជ្រើសតាំងជាអគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិន

(VOVworld)-នាព្រឹកថ្ងៃទី១៥វិច្ឆិកា គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិន និតិ
កាលទី១៨ បានបើកសម័យប្រជុំលើកដំបូងនិងជ្រើសតាំងលោក Xí Jìnpíng ជាអនុ ប្រធានរដ្ឋធ្វើជាអគ្គលេខាបក្សកម្មុយនិស្តចិននីតិកាលទី១៨។ គណៈកម្មាធិការ
មជ្ឈឹមបក្សកុម្មុយនិស្តចិន ក៏បានជ្រើសតាំងការិយាល័យនយោបាយរួមមានសមា
ជិកចំនួន២៥រូបនិងអចិន្រ្តៃយ៌ការិយាល័យនយោបាយដោយ មានសមាជិកចំនួន
៧រូប។

លោកXí Jìnpíngត្រូវបានជ្រើសតាំងជាអគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិន - ảnh 1
អគ្គលេខាបក្សកុម្មុយនិស្តចិនលោក Xí  Jìnpíngណ (រូបថតៈ Internet)

        ថ្លែងមតិចំពោះមុខសារព័ត៌មានបន្ទាប់ពីបញ្ចប់សម័យប្រជុំ អគ្គលេខា Xí
Jìnpíng បានសង្កត់ធ្ងន់ពីតួនាទីរបស់គណៈដឹកនាំថ្មីគឺប្រមូលផ្តុំ និងដឹកនាំ បក្ស
ទាំងមូល ប្រជាជនទាំងមូលបន្តបុព្វហេតុដែលប្រវត្តិសាស្រ្តប្រគលជូនខំប្រឹងប្រែង
ដោះស្រាយរាល់ការលំបាករបស់ប្រជាជន និងជម្រុញភាពសម្បូរុងរឿង​រួម។

        មុននោះ នាថ្ងៃទី១៤ វិច្ឆិកា ក្នុងសម័យបិទ មហាសន្និបាតតំណាងទូទាំង ប្រទេសនៃបក្សកុម្មុយនិស្តចិនលើកទី១៨បានអនុម័តជាឯកច័ន្ទ សេចក្តីសម្រេច ចិត្តលើកឡើងច្បាស់ថា ចិនចាត់ទុកការកែទម្រង់បើកចំហគោលមាគ៌ាដើម្បីក
សាង ប្រទេសចិន១ខ្លាំងជាង និងចាត់ទុកទស្សនៈអភិវឌ្ឍន៌វិទ្យាសាស្រ្តជាផ្នែក
ក្នុងទិស​ដៅ១នៃសកម្មភាពរបស់បក្សកុម្មុយនិស្តចិន៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ